Headlines:

ព្យុះ​រដូវ​រងារមួយ​បាន​​​នាំ​ ទុក្ខ​​សោក​ថ្មី​ដល់​អាមេរិក​



USA-STORM-01

ក្រុង​ញូវ​យ៉កៈ ព្យុះ​រដូវ​រងារ​​​មួយ បាន​បង្ក​ឲ្យមាន​ព្រឹល និង​ទឹក​ភ្លៀង​​នៅ​ភាគ​ឦសាន​អាមេរិក​ កាល​ពី​ថ្ងៃ​ពុធ​ ដោយ​នាំ​មក​នូវ​ខ្យល់​បក់​ដ៏គ្រោះ​ថ្នាក់​ ហើយ​បាន​​ធ្វើ​​​ឲ្យ​ដាច់​ចរន្ត​អគ្គិសនី​នៅ​តំបន់​មួយ​ ដែល​​មនុស្ស​រាប់​សែន​នាក់​ នៅ​​តែ​​គ្មាន​ភ្លើង​ប្រើ​ប្រាស់​នៅឡើយ​ បន្ទាប់​ពី​ព្យុះ​កំណាច​សែនឌី​។

ព្យុះ​​​ឦសាន​ បាន​នាំ​មក​នូវ​ទុក្ខ​​សោក​ថ្មី​​ដល់​មនុស្ស​រាប់​ពាន់​នាក់​នៅរដ្ឋ​​ញូវចឺស៊ី ញូវ​យ៉ក និង​ខុន ណិកធីខាត់​ដែល​ផ្ទះ​របស់​ពួក​គេ ត្រូវ​បំផ្លាញ​​ដោយ​​ព្យុះ​សែនឌី នៅ​ពេល​ដែល​វាបានវាយ​ប្រ​ហារ​ដល់​ច្រាំង​​កាល​ពី​ថ្ងៃ​២៩ តុលា ​ដោយ​នាំ​ឲ្យ​មាន​ទឹក​ជំនន់ និង​ខ្យល់​បក់​ខ្លាំង​ជា​ប្រវតិ្ត​សាស្រ្ត​។

លំនៅ​ដ្ឋាន​និងទី តាំង​ធ្វើ​​អាជីវ​កម្ម​​ប្រមាណ​២២​ពាន់​កន្លែង​​ ចាប់​ពី​រដ្ឋ​ខារ៉ូ​ឡៃណា ដល់​រដ្ឋញូវ​យ៉ក បាន​​ដាច់​ភ្លើង​កាល​ពីថ្ងៃ​ពុធ ដូច ជា​​អតិ​ជន​ជាង​៦៤​ម៉ឺននាក់​ ដែល​នៅ​តែ​គ្មាន​ភ្លើង​ប្រើ​ប្រាស់​ ដោយ​សារ​តែ​​ព្យុះ​ធំបំផុត និង​ចំណាយ​ប្រាក់​ច្រើន​បំផុត​ ដែល​ពុំ​ធ្លាប់​​បាន​វាយ​ប្រហារ​​​អាមេរិក​។

សូមអាន​ព័ត៌មាន​ពិស្តារ​នៅ​ក្នុង​កាសែត​ភ្នំពេញ​ប៉ុស្តិ៍ ភាសារ​ខ្មែរ។

This content has been locked. You can no longer post any comments.
Show/hide comments
busy