Headlines:

ក្រសួង​ចុះ​អប់រំ​យុវជន​ ត្រូវ​ពាក់​មួក​សុវត្ថិភាព​ពេល​ធ្វើ​ដំណើរ



Helmet
កម្មវិធីបើកយុទ្ធនាការ ចែកមួកសុវត្ថិភាព។រូបថតម៉ៃ វីរៈ

គណៈ​កម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវ​គោក​ កាល​ពី​ព្រឹក​ថ្ងៃ​ព្រហស្បត្តិ៍​ បាន​បើក​យុទ្ធនាការ​អប់រំ​ដល់​យុវជន​ទាំង​អស់​គ្នា​ ត្រូវ​តែ​ពាក់​មួក​សុវត្ថិភាព​ក្នុង​ពេល​ធ្វើ​ដំណើរ​ ឬ​កំពុង​បើក​បរ​  ដើម្បី​ចូល​រួម​កាត់​បន្ថយ​អត្រា​គ្រោះ​ថ្នាក់​ចរាចរណ៍​ដោយ​ការ​ប៉ះ​ទង្គិច​ក្បាល​ ដោយ​សារ​បច្ចុប្បន្ន​នេះ​ មាន​មនុស្ស​ស្លាប់​រហូត​ដល់​ទៅ​៦៩​ភាគ​រយ​ ក្នុង​ចំណោម​អ្នក​ស្លាប់​សរុប​ចំនួន​១២៦២​នាក់​ ដោយ​សារ​ការ​ប្រើ​ប្រាស់​ម៉ូតូ​។​

យុទ្ធនាការ​នេះ​ ត្រូវ​បាន​ធ្វើ​ឡើង​អស់​រយៈ​ពេល​១​ព្រឹក​ នៅ​ឯ​មជ្ឈ​មណ្ឌល​សន្និបាទ​កោះ​ពេជ្រ​ ដែល​មាន​ការ​ចូល​រួម​ ពី​មន្ត្រី​គណៈ​កម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវ​គោក​ជា​ច្រើន​រូប​ ស្ថាបន័​ក្រុម​ហ៊ុន​ឯក​ជន​  រួម​ទាំង​យុវជន​មក​ពី​បណ្តា​មហា​វិទ្យាល័យ​មួយ​ចំនួន​ទៀត​ ដែល​សរុប​ទាំង​អស់​ប្រមាណ​ជិត​១​ពាន់​នាក់​។​

ថ្លែង​ក្នុង​ពិធី​បើក​យុទ្ធនាការ​នោះ​ លោក​ ត្រាំ​ អ៊ីវ​តឹក​ រដ្ឋ​មន្រ្តី​ក្រសួង​សាធារណៈ​ការ​ និង​ដឹក​ជញ្ជូន​  បាន​មាន​ប្រសាសន៍​ថា​ ជន​រង​គ្រោះ​ថ្នាក់​ចរាចណ៍​ដែល​ជា​អ្នក​ប្រើប្រាស់​ម៉ូតូ​បាន​ទទួល​រង​គ្រោះ​ថ្នាក់​ច្រើន​ជាង​គេ​ គឺ​រហូត​ដល់​៦៧​ភាគ​រយ​ នៃ​ជន​រង​គ្រោះ​សរុប​ និង​មាន​ជន​រង​គ្រោះ​ចំនួន​៦៩​ភាគ​រយ​ បាន​ស្លាប់​ដោយ​សារ​ការ​ប៉ះ​ទង្គិច​ក្បាល​។​

លោក​បន្ត​ថា​ ក្នុង​ចំណោម​អ្នក​ប្រើប្រាស់​ម៉ូតូ​ គឺ​យុវជន​ច្រើន​ជាង​គេ​ ដែល​នេះ​ជា​គោល​ដៅ​ក្នុង​ការ​អប់រំ​ផ្សព្វ​ផ្សាយ​ឲ្យ​បាន​ច្រើន​ ព្រោះ​យុវជន​គឺ​ជា​កម្លាំង​ស្នូល​ដ៏​សំខាន់​នៅ​ពេល​អនាគត​ ដើម្បី​ចូលរួម​ អភិវឌ្ឍ​ប្រទេស​ជាតិ​ឲ្យ​កាន់​តែ​រីក​ចម្រើន​ខ្លាំង​ឡើង​។​

លោក​បញ្ជាក់​ថា​ ៖​«​យើង​បាន​រៀបចំ​យុទ្ធនាការ​ក្នុង​ថ្ងៃ​នេះ​ គឺ​ដើម្បី​បំផុត​ស្មារតី​និង​ពញាក់​ដល់​យុវជន​ដែល​ជា​ស្រទាប់​អភិវឌ្ឍ​ប្រទេស​យើង​ ដែល​ជា​ភាគ​ច្រើន​ជា​អ្នក​ជិះ​ម៉ូតូ​ ដូច្នេះ​យើង​ដឹង​ថា​ ពួក​គេ​គឺ​ជា​ជន​ដែល​ប្រឈម​និង​គ្រោះ​ថ្នាក់​ខ្លាំង​បំផុត​»​។

This content has been locked. You can no longer post any comments.
Show/hide comments
busy