Headlines:

អំពើ​ពុក​រលួយ​គំរាម​​​រដ្ឋ ហើយ​គណបក្ស​ត្រូវ​ទទួល​រ៉ាប់​រង



CHINA-01

ក្រុង​ប៉េកាំងៈ ប្រធានាធិតី​ចិន​​ដែល​ជិត​ផុត​អាណត្តិ​ លោក ហ៊ូ ​ជីនតាវ បាន​ព្រមាន​​កាល​ពី​ថ្ងៃ​​ព្រ ហស្បតិ៍​ថា អំពើ​ពុក​រលួយ បាន​គំរាម​កំហែង​​បក្ស​កុម្មនិស្ត កំពុង​កាន់​អំណាច និង​រដ្ឋ​ ប៉ុន្តែ​បាន ថ្លែង​ថា ​បក្ស​ត្រូវ​តែរាប់​រង​ ខណៈ​ខ្លួនប្រយុទ្ធ​នឹង​ភាព​ចលា​ចល​ក្នុង​សង្គម​កំពុង​កើន​​ឡើង​ៗ​។

លោក ក៏​បាន​​សន្យាធ្វើ​ការ​កែ​ទម្រង់​នយោ​បាយ​ ប៉ុន្តែ​មិន​បាន​​ផ្តល់​ការ​កែប្រែគួរ​ឲ្យ​កត់​សម្គាល់​​ណា​មួយ​​ទេ​ ​និង​​បាន​​បដិសេធ​មិន​​ចម្លង​តាមសកទីល​​​​រដ្ឋា​ភិបាល​​នៃ​លោក​ខាង​លិច​ទេ។

នៅក្នុងសុន្ទរកថា​«​ថ្នាក់​រដ្ឋ​​»មួយ​​​ទៅ​កាន់​​គណៈ​ប្រតិ​ភូ​បក្សដែល​គេ​ជ្រើស​យ៉ាង​សម្រិត​សម្រាំង​ ប្រ​មាណ​២៣០០នាក់ មុនពេល​​លោក​ប្រគល់​អំណាច លោក ហ៊ូ ​បានទទួល​ស្គាល់​ថា​កំហឹង​​សាធា រណ​កំពុង​កើន​​ឡើង​ជុំ​វិញ​អំពើ​ពុក​រលួយ និង​បញ្ហា​ជា​ច្រើន​ ដូច​ជា​​ការ​ខូច​ខាត​​បរិស្ថាន បាន​បំផ្លាញ​ការ​គាំទ្រ​របស់​បក្ស និង​នាំ​ទៅ​រក​ការ​តវ៉ា​កាន់​តែ​ច្រើន​ឡើង​ៗ​។

លោក ហ៊ូ បាន​​ព្រមាន​ថា​៖«​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​អំពើ​ពុក​រលួយ និង​ការ​​លើក​ស្ទួយ​​សុចរិត​​ភាព​ខាង​ នយោ​បាយ ​ដែល​បញ្ហា​កង្វល់​ធំ​នយោ​បាយ​ចំពោះ​ពល​រដ្ឋ គឺ​ជា​ការ ​ប្តេជ្ញា​ខាង​នយោ​បាយ​​ដាច់​ណាត់​ និង​យូរ​​​អង្វែង​របស់​​បក្ស​»​។

សូមអាន​ព័ត៌មាន​ពិស្តារ​នៅ​ក្នុង​កាសែត​ភ្នំពេញ​ប៉ុស្តិ៍ ភាសារ​ខ្មែរ។

This content has been locked. You can no longer post any comments.
Show/hide comments
busy