Headlines:

ក្រុម​ប្រឆាំង​ស៊ីរី​នឹង​បង្កើត​សម្ព័ន្ធ​ជាតិ​​ថ្មី​​ដោះ​ស្រាយ​វិបត្តិ​​ស៊ីរី



SYRIA_B

ក្រុង​ដូហា​: បណ្តា​ក្រុម​ប្រឆាំង​ស៊ីរី​ដែល​ជួប​ប្រជុំ​គ្នា​ នៅ​ក្នុង​រដ្ឋ​ធានី​​កាតារនេះ ​បាន​ព្រម​ព្រៀង​គ្នា​​បង្កើត​ក្រុម​បង្រួប​បង្រួម​​មួយដែល​មាន​ឈ្មោះថា ក្រុម​សម្ព័ន្ធ​ជាតិ​ស៊ីរី (SNC) ចំពេល​មាន​របាយ​ការ-ណ៍​ពី​ការ​បំផ្ទុះ​គ្រាប់​បែក​ ក្នុង​រថ​យន្ត​ដែល​សម្លាប់​មនុស្ស​ច្រើន ​នៅ​ឯក្រុង​ដឺរ៉ា ភាគ​ខាង​ត្បូង​​ស៊ីរី​។

ក្រុម​ប្រឹក្សា​ជាតិ​ស៊ីរី​​​ដែលពីមុន​​ធ្លាប់​ថា​ជា​តំណាង​នាំ​មុខ​នៃ​ក្រុម​ប្រឆាំង​ ប៉ុន្តែ​ពេលនេះ​​​លោក​ខាង​លិច​មើល​ឃើញ​ថា ត្រូវ​បានគ្រប់​គ្រង​ដោយ​ក្រុម​និរ​ទេស​ជន​មិន​អាចប៉ះ​​បាន​នោះ​ បាន​ស្ថិត ក្រោម​សម្ពាធ​កើន​ឡើង​ឲ្យ​ទទួល​យក​ផែន​ការ​ប្រងួប​បង្រួមមួយ។

នៅ​ក្រុង​ដូ​ហា​​​មុន​ពេល​ប្រកាស​ពី​ថ្ងៃ​អាទិត្យ​ស្ដីពី​ការ​បង្កើត​ក្រុម​សម្ព័ន្ធជាតិ​ស៊ីរី​ មេ​ដឹក​នាំ​ថ្មី​របស់​ក្រុមសម្ព័ន្ធ SNC លោក ចច សាប្រា ​បាន​ថ្លែង​ថា៖ «យើង​បាន​ចាប់​ផ្ដើម​កិច្ច​ពិភាក្សា​ចំហ​មួយ​ជា​មួយ​បងប្អូនយើង​​ និង​បានពិនិត្យ​មើល​រាល់គំនិត​​ផ្ដួច​ផ្ដើម​ពួក​គេ។​ប៉ុន្តែ​យើង​មាន​ទស្សន​ៈ និង​គំនិត​ផ្ទាល់​ខ្លួន​របស់​យើង​ ដែលយើង​មាន​ផែន​ការ​ជំរុញ​ទៅ​មុខ»។

​លោកសាប្រា បាននិ​យាយ​​ថា៖ «SNC ​​គឺ​ចាស់​ជាង​ការ​ផ្ដួច​ផ្ដើម​ផ្សេង​ទៀត​»​នៅ​លើ​តុ ដោយ​បន្ថែម​ថា​ គ្មាន​ក្រុម​ប្រឆាំង​ណា​មួយ​នឹង​ត្រូវ​បង្ខំ​​ក្រោម​ទង់​​មួយ​ទៀត​ទេ។

មន្ត្រីជាន់​ខ្ពស់​​ SNC លោក អះ​ម៉ាត់ ​រ៉ា​ម៉ា​ដា បាន​ថ្លែង​ថា៖ «​យើង​កំពុង​ត្រូវ​បាន​គេ​ស្នើ​ដើម្បី​ដាក់​សម្ពាធ​ឲ្យ​ទទួល​​ផ្នែកនៃ​ការ​​បង្កើត​ថ្មី​មួយ​ ជា​ថ្នូរ​នឹង​ការ​សន្យា​ពី​អន្តរ​ជាតិ​ ប៉ុន្តែ​គ្មាន​ការ​ធានា​ទេ»។

​លោករ៉ាម៉ាដា បាន​លើក​ឡើង​ថា វាពិបាក​ក្នុង​ការ​ឈាន​ដល់​កិច្ច​ព្រម​ព្រៀង​មួយ​»​ពី​ថ្ងៃ​សៅរ៍​។

SYRIA_B1

ប៉ុន្តែ​លោក ប៊ូរ​ហាន់ ​ហ្គា​លាន ​អតីត​ប្រមុខក្រុម​ប្រឹក្សា SNC ​មាន​សុទិដ្ឋិ​និយម​មុន​ពេល​មាន​ការ​វិវត្ត​ពី​ថ្ងៃ​អាទិត្យ។ លោក​​បានថ្លែង​ថា ជាមួយ​ការ​បន្ត​កិច្ច​ចរចា​នៅថ្ងៃអា ទិត្យ ៩០​ភាគ​រយ​នឹង​អាចសម្រេច​បាន​​«សេច​ក្ដី​​ប្រកាស​ជាគោល​ការណ៍»​ ដើម្បី​បញ្ចប់បរាជ័យ។

សូមអាន​ព័ត៌មាន​ពិស្តារ​នៅ​ក្នុង​កាសែត​ភ្នំពេញ​ប៉ុស្តិ៍ ភាសារ​ខ្មែរ។

 

This content has been locked. You can no longer post any comments.
Show/hide comments
busy