
ក្រុងហ្គាហ្សា: រថក្រោះអ៊ីស្រាអែល បានបាញ់សម្លាប់ពលរដ្ឋប៉ា ឡេស្ទីន៤នាក់ នៅក្នុងតំបន់ហ្គាហ្សាស្ទ្រីពកាលពីថ្ងៃសៅរ៍បន្ទាប់ពីក្រុមសកម្មប្រយុទ្ធ បានបំផ្ទុះឡានហ្ស៊ីបរបស់កងទ័ពអ៊ីស្រាអែល ជាមួយមីស៊ីលបក្រឆាំងរថក្រោះមួយគ្រាប់ធ្វើឲ្យទាហាន៤នាក់បានរងរបួស។
កងទ័ពអ៊ីស្រាអែលបាននិយាយថា យុទ្ធជនប៉ាឡេស្ទីនបានសងសឹកដោយការបាញ់គ្រាប់បេ ចូលទៅក្នុងដែនដីអុីស្រាអែលភាគខាង ត្បូង ហើយការវាយប្រហារផ្លូវអា កាសរបស់អុីស្រាអែល បានយកក្រុមអ្នកបាញ់គ្រាប់បេជាគោលដៅ ដោយសម្លាប់ជនសកម្មប្រយុទ្ធប៉ាឡេស្ទីនម្នាក់។
ការផ្ទុះឡើងនេះ បានបង្កគ្រោះថ្នាក់សម្រាប់កើនឡើងថែមទៀត។ ការផ្ទុះច្រើនគេអាចស្តាប់ឮ ហើយគ្រាប់នបានចំភ្លឺផ្ៃមេឃលើតំបន់ហ្គាហ្សានៅមុនពេលកណ្តាលយប់រ ប៉ុន្តែពុំមានព័ត៌លម្អិតបន្ថែម ទៀតទេភ្លាមៗនោះ។

សូមអានព័ត៌មានពិស្តារនៅក្នុងកាសែតភ្នំពេញប៉ុស្តិ៍ ភាសារខ្មែរ។
ភ្នំពេញ ប៉ុស្តិ៍

