
ក្រុងញូវយ៉កៈ ក្រុងញូវយ៉ក កំពុងតែត្រៀមរៀបចំព្រឹត្តិការណ៍ធំដំបូងរបស់ខ្លួនចាប់តាំងពី បានលុបចោលគាររត់ម៉ារ៉ាតុងប្រចាំឆ្នាំរបស់ខ្លួន ខណៈជនរងគ្រោះពីព្យុះសែនឌីរាប់ពាន់ នាក់ បន្តជួបបញ្ហាជាមួយនឹងការដាច់ចរន្ត អគ្គិសនី ការខ្វះប្រេង និងស្ថានភាពអាកាសធាតុត្រជាក់ខ្លាំង។
ការដើរក្បួនទិវារអតីតយុទ្ធជនប្រចាំឆ្នាំនៅថ្ងៃចន្ទ ត្រូវគេរំពឹងថានឹងទាក់ទាញហ្វូងមនុស្សជាង៦០ម៉ឺននាក់មកកាន់ភាគកណ្តាលសង្កាត់ ម៉ាន់ហាតាន់ ហើយនឹងក្លាយជាការធ្វើតេស្តក្រុងមួយដែលនៅតែមានបញ្ហាបោសសម្អាតបន្ទាប់ពីគ្រោះធម្មជាតិអាក្រក់បំផុតមួយនៅក្នុងប្រវត្តិសាស្រ្តរបស់តំបន់នេះ។
មនុស្សរាប់ពាន់នាក់ កំពុងស្ថិតក្នុងជម្រកបណ្តោះអាសន្ន ហើយនៅរដ្ឋញូវចឺស៊ី ក្រុងតង់មួយនៅនៅចុងផ្លូវរត់ប្រណាំង Monmouth Park គឺជាជម្រករបស់មនុស្សរាប់រយនាក់។ ក្រុមអាជ្ញាធរក្នុងតំបន់ បាននិយាយថា ពួកគេ ពុំបានទទួលជម្រកជំនួសគ្រប់គ្រាន់ ឬបន្ទប់សណ្ឋាគារគ្រប់គ្រាន់ សម្រាប់អ្នកដែលខ្ចាត់ព្រាត់គ្រប់គ្នាទេ។
សូមអានព័ត៌មានពិស្តារនៅក្នុងកាសែតភ្នំពេញប៉ុស្តិ៍ ភាសារខ្មែរ។
ភ្នំពេញ ប៉ុស្តិ៍

