
ក្រុងអ៊ីស្លាម៉ាបាត: រដ្ឋាភិបាលបាននិយាយថា ក្រុមគ្រួសាររបស់កុមារក្រីក្រជាង៣លាននាក់នៅប៉ាគីស្ថាននឹងទទួលបានប្រាក់ខែ បើសិនជាកូនពួកគេទៅរៀន នៅពេលដែលក្រុមមន្ត្រីរៀបចំប្រារព្ធ«ទិវាម៉ាឡាឡា»កាលពីថ្ងៃសៅរ៍ជាការគាំទ្រចំពោះសិស្សស្រីម្នាក់ ដែលក្រុមតាលីបង់បានបាញ់។
ក្រុមមន្ត្រីអ.ស.ប.បានប្រកាសទិវាម៉ាឡាឡា មួយខែបន្ទាប់ពីក្មេងស្រីឈ្មោះ ម៉ាឡាឡា យូស៊ូហ្វហ្សៃ អាយុ១៥ឆ្នាំ និងមិត្តរួមថ្នាក់របស់នាងពីរនាក់ទៀត ត្រូវក្រុមតាលី បង់នៅប៉ាគីស្ថានបាញ់ប្រហារ។ នាងត្រូវបានគេយកជាគោលដៅដោយសារតែការនិយាយប្រឆាំងនឹងការបះបោរនោះ។
ប៉ុន្មានថ្ងៃបន្ទាប់ពីមានការបាញ់ប្រហារនោះ យុវតី យូស៊ូហ្វហ្សៃ បានក្លាយជានិមិ្មតរូបអន្តរជាតិ ហើយក្រុមមេដឹកនាំពិភពលោកបានសន្យាគាំទ្រយុទ្ធនាការរបស់នាងដើម្បីការអប់រំសិក្សារបស់ក្មេងស្រី។ បច្ចុប្បន្ន នាងកំពុងតែសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យអង់គ្លេសមួយ។

សូមអានព័ត៌មានពិស្តារនៅក្នុងកាសែតភ្នំពេញប៉ុស្តិ៍ ភាសារខ្មែរ។
ភ្នំពេញ ប៉ុស្តិ៍

