Headlines:

រញ្ជួយ​ដី​កម្លាំង​ខ្លាំង ​វាយ​ប្រហារ​​មីយ៉ាន់​​ម៉ា សម្លាប់​យ៉ាង​តិច​១៣​​នាក់​



MYANMAR_B

ក្រុង​យ៉ាំង​​ហ្គោនៈ ​រញ្ជួយ​ដី​​ដ៏​​ធំ​មួយ បាន​វាយ​ប្រហារ​កណ្តាល​​នៃប្រទេស​មីយ៉ាន់​ម៉ា​ កាល​ពី​ថ្ងៃ​អាទិត្យ​ក្បែរ​​ក្រុង​ម៉ាន់​ដាឡេ ជា​ក្រុង​ធំ​បំផុត​ទី​ពីរ​ ប៉ុន្តែ​របាយការណ៍​​ ជា​ច្រើន បាន​​លើក​​ឡើង​ថា ការ​ខូច​ខាតមាន​កម្រិត ហើយ​មនុស្ស​១៣​នាក់​ បាន​​ស្លាប់ ​និង​៤០​នាក់​ត្រូវ​បាន​បញ្ជូន​ទៅ​មន្ទី​ពេទ្យ​ ខណៈ​កម្មករ​សំណង់​ជា​ច្រើន កំពុង​បាត់​ខ្លួន​ក៏​​ដោយ​។

ការ​ស្ទង់​ភូគព្ភ​សាស្ត្រ​អាមេរិក បាន​និយាយ​ថា​ រញ្ជួយ​ដី​កម្រិត​ ៦,៦​រិច​ទ័រ បាន​វាយ​ប្រហារ​​ក្នុង ចម្ងាយ​ប្រ​មាណ​៦០​គ.ម​ ភាគ​ពាយព្យ​នៃ​ក្រុង​ម៉ាន់​ដាឡេ។ រញ្ជួយ​ ដី​នេះ ​មាន​ជម្រៅ​រាក់​គួរ​សម គឺ​ប្រមាណ​១០​​គ.ម​ក្រោម​ដី។

អ្នក​ស្រុក បាននិយាយ​តាម​ទូរ ស័ព្ទ​ថា​៖«​​ខ្ញុំមិន​ដែល​​ជួប​​រញ្ជួយ​ដី​ខ្លាំង​ដូច្នេះ​ទេ​។ ខ្ញុំក៏​បាន​លឺ​​សំឡេង ​ខ្លាំង​ខ្លះ​ ​ហើយ​អគ្គិសនីបាន​ដាច់​និង​មិន​មាន​លឺពី​ការ​ខូច​ខាត​ទេ​»​។

រលក​រញ្ជួយ​​ខ្លាំង​ៗ​ជាបន្ត​ជា​ច្រើន បាន​​វាយ​ប្រហារ​​តំបន់​នេះ ប៉ុន្តែ​ពុំ​មាន​របាយការណ៍​ពី​​ការ​ខូច​ខាត​ធ្ងន់​ធ្ងរនៅ​ក្រុងម៉ាន់​ដាឡេ​ទេ​។

អ្នកក្រុង​បាង​កក ប្រទេស​ថៃ​នៅ​ជិត​ខាង ក៏​មាន​អារម្មណ៍​ថា​ មាន​រញ្ជួយ​ដី​ដែរ​។

មន្រ្តី​នៃនាយក​ដ្ឋាន​ឧត្តុ​និយម​ក្រុងម៉ាន់​ដាឡេ ​បាន​និយាយ​ថា ​ចំ ណុច​កណ្តាលនៃ​រញ្ជួយ​ដី​ គឺ​នៅ​ក្បែរ​ទី​ប្រជុំ​ជន​ស្វេបូ និង​បាន​​​វាយ​ប្រហារ​នៅ​វេលា​ម៉ោង​៧ ​និង​៤១​នាទី​ព្រឹក​។

សូមអាន​ព័ត៌មាន​ពិស្តារ​នៅ​ក្នុង​កាសែត​ភ្នំពេញ​ប៉ុស្តិ៍ ភាសារ​ខ្មែរ។

This content has been locked. You can no longer post any comments.
Show/hide comments
busy