ក្រុងវ៉ាសូវី: ប៉ូលិសបង្ក្រាបកុបកម្មនៅក្នុងរដ្ឋ ធានីរបស់ប៉ូឡូញ បានប្រើដំបងឆក់ និងគ្រាប់កាំភ្លើងកៅស៊ូកាលពីថ្ងៃអាទិត្យ ដើម្បីបំបែកហ្វូងស្ដាំជ្រុលនិយម ដែលបានគប់ផាវ និងដុំថ្មដាក់ក្បួនព្យុហយាត្រា ដើម្បីប្រារព្ធទិវាបុណ្យឯករាជ្យជាតិ។
នេះជាឆ្នាំទីពីរហើយដែលការប្រារព្ធទិវាឯករាជ្យ បានប្រែក្លាយជាអំពើហិង្សាដោយបង្ហាញ ពីការខ្វែងគំនិតគ្នារវាងរដ្ឋាភិបាល និងក្រុមអ្នកប្រកាន់តឹងជាតិនិយមដែលគិតថា តម្លៃនៃសេរីភាពដែលនាំចូលពីអឺរ៉ុប គឺកំពុងបំផ្លាញប្រពៃណីខាងកាតូលិករបស់ប៉ូឡូញ។
ប៉ូលិសបានប្រាប់រ៉យទ័រថា មនុស្ស១៣២នាក់ត្រូវបានឃុំខ្លួនក្រោយពីអំពើហិង្សាដែលបានកើតឡើងនៅកណ្ដាលក្នុងក្រុងវ៉ាសូវី។ ប៉ូ លិស៥នាក់បានរងរបួសដែលត្រូវតែបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យ។
សូមអានព័ត៌មានពិស្តារនៅក្នុងកាសែតភ្នំពេញប៉ុស្តិ៍ ភាសារខ្មែរ
ភ្នំពេញ ប៉ុស្តិ៍

