ក្រុងអាប៊ូចាៈ ប្រមុខរបស់ប្លុកនេះ បាននិយាយថា ប្លុកក្នុងតំបន់នៃសហគមន៍សេដ្ឋកិច្ចរដ្ឋអាហ្វិ្រកខាងលិច (ECOWAS) បានឯកភាពកាលពីថ្ងៃអាទិត្យថានឹងបញ្ជូន ទាហាន៣៣០០នាក់ ទៅជួយដណ្តើមយកតំបន់ខាងលិចម៉ាលីមកវិញ ជាផ្នែកមួយនៃផែនការប្រយុទ្ធដែលនឹងត្រូវគេបញ្ជូនទៅតាម ការយល់ព្រមពីអ.ស.ប.នៅ ដំណាច់ខែវិច្ឆិកានេះ។
ប្រធានាធិបតីកូតឌីវ័រ លោក អា ឡាសានេ អ៊ូតារ៉ា បានប្រាប់ក្រុមអ្នកយកព័ត៌មាននៅរដ្ឋធានីរបស់នីហ្សេរីយ៉ានេះថា ទាហាន ភាគច្រើនមកពីនីហ្សេរីយ៉ា នីហ្សេរ និងបួគីណាហ្វាសូ ប៉ុន្តែរដ្ឋអា្រហ្វិកខាងលិចជាច្រើនទៀត និងរដ្ឋមិនមែនអាហ្វិ្រកពីរ ឬបីទៀត ក៏អាចរួមចំណែកកងទ័ពផងដែរ។
លោកបានបញ្ជាក់ថា ទាហាន ទាំងនោះអាចត្រូវគេដាក់ពង្រាយភ្លាមនៅពេលដែលអ.ស.ប. បានអនុម័តផែនការយោធា ដែលត្រូវបានរៀបចំ ដោយក្រុមអ្នកជំនាញមកពីអា្រហ្វិក និងអឺរ៉ុប នៅរដ្ឋធានីបាម៉ាកូ របស់ម៉ាលី កាលពីសប្តាហ៍មុន។
សូមអានព័ត៌មានពិស្តារនៅក្នុងកាសែតភ្នំពេញប៉ុស្តិ៍ ភាសារខ្មែរ
ភ្នំពេញ ប៉ុស្តិ៍

