សួស្តីឆ្នាំថ្មី! កាសែត​ភ្នំពេញ ប៉ុស្តិ៍ សូម​ជម្រាប​ជូន​ដំណឹង​ដល់​ប្រិយ​មិត្ត​អ្នក​អាន និង​អ្នក​ផ្សាយ​ពាណិជ្ជកម្ម​ទាំង​អស់​ឲ្យ​បាន​ជ្រាប​ថា ដើម្បី​ចូល​រួម​អបអរ​ពិធី​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ ប្រពៃណី​ជាតិ​ខាង​មុខ​នេះ ​ភ្នំពេញ ប៉ុស្តិ៍ នឹង​ផ្អាក​ចេញ​ផ្សាយ​ពី​ថ្ងៃទី​១៤ ១៥ ១៦ និង​១៧ មេសា ​២០១៤ ហើយ​នឹង​ចាប់​ផ្តើម​ចេញ​ផ្សាយ​ជា​ធម្មតា​ឡើង​វិញ​នៅ​ថ្ងៃ​ទី ១៨ មេសា ឆ្នាំ​២០១៤។ ភ្នំពេញ ប៉ុស្តិ៍ ​សូម​ជូន​ពរ មិត្ត​អ្នក​អាន និង​អ្នក​ផ្សាយ​ពាណិជ្ជកម្ម​ទាំងអស់ ជួប​តែ​សេចក្តី​សុខ សុភមង្គល​គ្រប់​ៗ​គ្នា និង​គ្រប់​ពេល​វេលា នាឆ្នាំថ្មី​​នេះ។
Headlines:

លោកអូបាម៉ា ដឹកនាំ​នាវា​អាមេរិក​ឆ្ពោះ​ទៅ​រក​​តំបន់​អាស៊ី



OBAMA

ក្រុង​វ៉ាស៊ីន​តោនៈ ក្នុង​ដំណើរ​​ទស្សន​កិច្ច​​ទៅ​បរទេស​​ដំបូង​របស់​លោក​ចាប់​តាំង​ពី​ការ​បោះ​ឆ្នោត​ពី​ថ្ងៃ​អង្គារ ប្រធានា​ធិបតី​អាមេរិក​លោកបារ៉ាក់ អូបាម៉ា កំពុង​តែ​មាន​ផែន​ការ​បំពេញទស្សន​កិច្ច​​ជា​ប្រ វត្តិ​សាស្រ្ត​ដើម្បី​លើក​ទឹក​ចិត្ត​ដល់​កំណែ​ទម្រង់​នៅ​មីយ៉ាម៉ា ​ត្រូវ​បាន​គេ​មើល​ឃើញ​ថា​ជា​ជោគ​ជ័យ​ដ៏​សំខាន់​មួយ​ ក្នុង​អំឡុង​អាណត្តិ​​ទីមួយ​របស់​លោក ​ហើយ​លោកក៏​នឹង​ទៅ​​ថៃ និង​កម្ពុជា​ផង​ដែរ​។

រដ្ឋ​មន្រ្តី​ការ​បរទេស​អា​មេរិក ​លោក​ស្រី​ ហ៊ី​ឡារី គ្លីន​តុន និងរដ្ឋ​​មន្រ្តី​ការ​ពារ​ជាតិ​អាមេរិក​ លោក ឡេអូន ផាណេតា ​ក៏​នឹង​ធ្វើ​ដំណើរ​ទៅ​អាស៊ី​ក្នុង​ខែ​នេះ​ដែរ​។ ខណៈ​ដែល​ពេល​វេលាជួន​គ្នា​ លោក អូបា ម៉ា នឹង​ចូល​រួម​​ជំនួប​កំពូល​អាស៊ី​ខាង​កើត​ នៅ​កម្ពុជា ​ដែល​​ក្រុម​អ្នក​ជំនាញមើល​ឃើញ​ថា​ ជា​សញ្ញា​ដ៏​មាន​ឥទ្ធិ​ពល​មួយ​។

សូមអាន​ព័ត៌មាន​ពិស្តារ​នៅ​ក្នុង​កាសែត​ភ្នំពេញ​ប៉ុស្តិ៍ ភាសារ​ខ្មែរ។

This content has been locked. You can no longer post any comments.
Show/hide comments
busy