ក្រុងរ៉ាម៉ាឡា/វ៉ាស៊ីងតោន: ប្រធានាធិបតីប៉ាឡេស្ទីន លោកម៉ះមូត អាបាស់ បានប្រាប់ប្រធានាធិបតីលោកបារ៉ាក់ អូបាម៉ា កាលពីថ្ងៃអាទិត្យថាលោកមានបំណងជំរុញនៅមុខ ជាមួយកិច្ចប្រឹងប្រែងប៉ាឡេស្ទីនដើម្បីទទួលបានការទទួលស្គាល់ពីអ.ស.ប.ជារដ្ឋមិនសមាជិកមួយ ថ្វីបើមានការជំទាស់ពីមេដឹកនាំអាមេរិករូបនោះក្ដី។
យោងតាមជំនួយការលោកអាបាស ់លោកណាប៊ីល អាប៊ូ ដេណេះ ឲ្យដឹងថា លោកអា បាស់ បានពន្យល់ពីការសម្រេចចិត្តរបស់លោកប្រាប់លោកអូបាម៉ា ក្នុងការសុន្ទនាតាមទូរស័ព្ទ។ ការមានៈជាបន្តរបស់ក្រុងវ៉ាស៊ីនតោនលើបញ្ហាដ៏រសើបនេះបង្កក្តី មន្ទិលបន្ថែមទៀត ស្ដីពីឱកាសសម្រាប់យុទ្ធនាការសន្តិភាព រវាងអុីស្រាអែល និងប៉ាឡេស្ទីន ដែលដឹកនាំដោយអាមេរិក ក្រោយពីការជាប់ឆ្នោតជាថ្មីរបស់លោក អូបាម៉ា កាលពីថ្ងៃអង្គារ។
គាំទ្រដោយលោកខាងលិច អាជ្ញាធរប៉ា-ឡេស្ទីនកាលពីថ្ងៃពុធ បានផ្សព្វផ្សាយសេចក្ដីព្រៀងសេចក្តីសម្រេចចិត្តមួយទៅឲ្យបណ្តារដ្ឋជាសមាជិកអ.ស.ប.ដែលអំពាវនាវឲ្យមានការដំឡើងឋានៈនៅអ.ស.ប. ទៅជាសមាជិករដ្ឋសង្កេតការណ៍ ថ្វីបើមានការជំទាស់ពីអាមេ រិក និងអុីស្រាអែលក្ដី។
សូមអានព័ត៌មានពិស្តារនៅក្នុងកាសែតភ្នំពេញប៉ុស្តិ៍ ភាសារខ្មែរ។
ភ្នំពេញ ប៉ុស្តិ៍

