ក្រុងអ៊ីស្លាម៉ាបាតៈ ក្រុមមន្ត្រី បាននិយាយថា ប៉ាគីស្ថានមាន ផែនការផ្តល់កិត្តិយសដល់សកម្មជនអប់រំសិក្សាជាសិស្សស្រីនាង ម៉ាឡាឡា យូហ្សូហ្វហ្សៃ ដែលត្រូវក្រុមតាលីបង់បាញ់ប្រហារ ដោយបើកសាលារៀនពិសេសក្រោមឈ្មោះរបស់នាង សម្រាប់កុមារក្រីក្រទាំងឡាយ។
ប្រធានគណកម្មាការជាតិដើម្បី អភិវឌ្ឍន៍មនុស្ស អ្នកស្រីណាហ្វី សា សះ បាននិយាយថា៖ «សាលាម៉ាឡាឡា ត្រូវបានគេគ្រោងបើកសម្រាប់១៦តំបន់ នៅជុំវិញប្រទេសប៉ាគីស្ថាន»។
អ្នកស្រីសះ បានបញ្ជាក់ថា បំណងនេះគឺដើម្បីផ្តល់ឲ្យកុមារនៅក្នុងតំបន់ ដែលមាន ឱកាសសិក្សាតិចតួចទាំងនោះមានឱកាស បាន ចូលរៀន ប៉ុន្តែបានបន្ថែមថា ប្រាក់សម្រាប់គម្រោងនេះ គេនៅមិនទាន់រកបាននៅឡើយ។
ភ្នំពេញ ប៉ុស្តិ៍

