ក្រុងឡុងៈ របាយការណ៍បាននិយាយថា នាយកផ្នែកដំណឹងរបស់សារជីវកម្មផ្សព្វផ្សាយ (ប៊ីប៊ីស៊ី) អង់គ្លេស អ្នកស្រីហេឡែម បូដិន និងនាយករង លោកស្ទេហ្វិន មីត ឆែល បានលាលែងកាលពីថ្ងៃចន្ទ ចំពេលមានវិបត្តិជុំវិញលោកជីមមី សាវីលនិងរបាយការណ៍មួយ ដែល បានចោទប្រកាន់មិនត្រឹមត្រូវលើអតីតអ្នកនយោបាយជាន់ខ្ពស់មួយរូបពីបទរំលោភកុមារ នៅក្នុងប្រវត្តិ៩០ឆ្នាំនៃសារជីវកម្មផ្សព្វផ្សាយរដ្ឋនេះ។
អគ្គនាយកស្តីទី លោកធីម ដាវិ ដែលបានទទួលបន្តតំណែងក្នុងកំពូលនោះក្រោយពីការលាលែងភ្លាមៗរបស់លោក George Entwistle កាលពីរាត្រីថ្ងៃសៅរ៍ ត្រូវគេរំពឹងថា នឹងចាប់ផ្តើមផែនការរបស់លើកដើម្បីចាត់ចែងវិបត្តិនេះ នៅពេលបន្ទាប់។
ប៊ីប៊ីស៊ី ត្រូវរង្គោះរង្គើរដោយកម្មវិធីដំណឹងពីរ កម្មវិធីមួយត្រូវបានចោទប្រកាន់មិនត្រឹមត្រូវលើអ្នកនយោបាយដែលត្រូវបានផ្សាយក្នុងខែនេះ ហើយកម្មវិធីមួយទៀតដែលត្រូវបានចោទប្រកាន់ពីបទរំលោភផ្លូវភេទកុមារដោយអតីតតារាពិធីករលោក ជីមមី សាវីលដែលបានស្លាប់ទៅហើយ ប៉ុន្តែមិនត្រូវបានផ្សាយទេ។
សូមអានព័ត៌មានពិស្តារនៅក្នុងកាសែតភ្នំពេញប៉ុស្តិ៍ ភាសារខ្មែរ
ភ្នំពេញ ប៉ុស្តិ៍

