មូលនិធិ សូដា នីតា ត្រូវបានគេមើលឃើញថា មានសកម្មភាពច្រើនជាងគេ ក្នុងចំណោមមូលនិធិអ្នកសិល្បៈមួយចំនួនដែលមួយរយៈមុនប្រញាយគ្នាធ្វើយ៉ាងច្រើនកុះករនោះ តែភ្លាមនោះក៏រលត់ទៅវិញដូចភ្លើងចំបើង។
ទោះបីជា តិចក្តីច្រើនក្តី មូលនិធិសូដា នីតា តែងនាំយកនូវថវិកា និងអំណោយជួយដល់បងប្អូនខ្មែរមួយចំនួនដែលពួកគាត់មានបញ្ហាជីវភាព ហើយសកម្មភាពនេះ បានបន្តជាញឹកញាប់ទាំងនៅតាមខេត្ត និងក្នុងរាជធានីភ្នំពេញ។
សូដា នីតា បាននិយាយពីប្រវត្តិមូលនិធិរបស់ខ្លួនថា៖«ពេលដំបូងហ្នឹងខ្ញុំគ្មានបំណងបង្កើតមូលនិធិអីទេ គ្រាន់តែនៅក្នុងហ្វេសប៊ុកខ្ញុំឃើញខាងក្រុមប្រហុកខ្មែរ(ក្រុមកូនខ្មែរជួយអ្នកក្រីក្រ) គេបានបង្ហោះរូបអ្នកក្រ អ្នកមានបញ្ហា គ្មានលុយកាក់អ៊ីចឹង ហើយខ្ញុំបានទាក់ទងទៅពួកគាត់ថា ខ្ញុំទៅចែកអំណោយពួកគាត់ ផ្តល់ថវិកា ផ្តល់របស់ឲ្យពួកគាត់អ៊ីចឹង ហើយខាងប្រហុកខ្មែរហ្នឹងក៏បានម៉ោជូនខ្ញុំទៅ ក្រោយមកខ្ញុំឃើញពួកគាត់បង្ហោះលោកយាយម្នាក់ពិការជើងអត់មានកូនមានចៅ ដូច្នេះខ្ញុំក៏ចង់ជួយគាត់ទៀត ខ្ញុំក៏បានផ្តល់ឲ្យមួយគ្រួសារ៥០ដុល្លារៗអ៊ីចឹងទៅ ក្រោយៗមកគាត់(ប្រហុកខ្មែរ)ក៏ចេះតែទាក់ទងមកខ្ញុំឲ្យជួយ ហើយខ្ញុំបាននិយាយថា បើយើងតែម្នាក់ឯងមិនអាចជួយគេគ្រប់គ្នាបានទេ អ៊ីចឹងខ្ញុំក៏បានហៅក្រុមប្រហុកហ្នឹងជួយផ្តល់យោបល់ខ្ញុំថា ធ្វើយ៉ាងម៉េចបានលុយច្រើនជួយពួកគាត់ ខាងប្រហុកក៏បានឲ្យខ្ញុំបង្កើតមូលនិធិទៅ។ ពួកខ្ញុំគិតភ្លាមគឺធ្វើភ្លាមដែរ គឺគិតម៉េចរកលុយជួយអ្នកមានបញ្ហា»។
សូមរង់ចាំអានព័ត៌មានពិស្តារក្នុងកាសែតភ្នំពេញ ប៉ុស្តិ៍
ភ្នំពេញ ប៉ុស្តិ៍

