ក្រុងបាងកកៈ សម្ព័នប្រជាជនដើម្បីលទ្ធិប្រជាធិបតេយ្យ(PAD) បានលុបចោលសកម្មភាពនយោបាយរបស់ខ្លួននៅចុងសប្តាហ៍នៃថ្ងៃទី២៤-២៥ វិច្ឆិកា ដើម្បីទុកឲ្យក្រុមអ្នកគាំទ្ររបស់ខ្លួន ចូលរួមការជួបជុំប្រឆាំងរដ្ឋាភិបាលដែលរៀបចំដោយក្រុមភីតាក់ស្យ៉ាម (ការពារសៀម)។
មេដឹកនាំសំខាន់របស់ PAD ឧត្តមសេនីយ៍ទោ ចំឡង ស្រីមឿង បាននិយាយកាលពីថ្ងៃចន្ទថា ក្រុមមេដឹកនាំ PAD នឹងមិនចូលរួមការជួបជុំរបស់ភីតាក់ស្យ៉ាមទេ ប៉ុន្តែនឹងផ្តល់ការគាំទ្រខាងសីលធម៌វិញ។
អ្នកគាំទ្រធម្មតា អាចចូលរួមតាមឆន្ទានុសិទ្ធិរបស់ពួកគេ ព្រោះវាជាសិទ្ធិរបស់ពួកគ េក្រោមរដ្ឋធម្មនុញ្ញ។
ឧត្តមសេនីយ៍ទោ ចំឡង បានបញ្ជាក់បន្ថែមថា ជាការបង្ហាញពីការគាំទ្រដល់ ភីតាក់ស្យ៉ាមសមាជិកសំខាន់ៗរបស់ PAD បានសម្រេចចិត្ត លុបចោលសកម្មភាពនយោបាយផ្ទាល់របស់ខ្លួនសម្រាប់ចុងសប្តាហ៍នោះ ដែលក្នុងមានសិក្ខាសាលាកំណែទម្រង់មួយនៅខេត្តកញ្ចនាបុរី នៅថ្ងៃទី២៤ វិច្ឆិកា និងនៅខេត្តពេតឆាបុរី នៅថ្ងៃទី២៥ វិច្ឆិកា ដើម្បីទុកឲ្យពលរដ្ឋចូលរួមដោយសេរីនូវការជួបជុំរបស់ភីតាក់ស្យ៉ាម។ BANGKOK POST
សូមអានព័ត៌មានពិស្តារនៅក្នុងកាសែតភ្នំពេញប៉ុស្តិ៍ ភាសារខ្មែរ
ភ្នំពេញ ប៉ុស្តិ៍

