រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាអ្នកនាំពាក្យរបស់រដ្ឋាភិបាលកម្ពុជាបានប្រកាសថា មានអ្នកសារព័ត៌មានជិតពីរពាន់នាក់ ដែលមកពី៤១ប្រទេសនៅលើពិភពលោក រួមនឹងកម្ពុជាផង នឹងចូលរួមយកព័ត៌មាន នៅក្នុងកិច្ចប្រជុំ កំពូលអាស៊ាន ដែលនឹងចាប់ផ្តើមនាពាក់កណ្តាល ខែវិច្ឆិកា នៅក្នុងប្រទេសកម្ពុជា។
លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌ បានថ្លែង នៅក្នុងវេទិកាតុមូលមួយស្ដីពីការត្រៀមសម្រាប់អ្នកកាសែត សម្រាប់កិច្ចប្រជុំកំពូលអាស៊ាន នៅថ្ងៃទី១៣ ខែវិច្ឆិកាថា នៅក្នុងកិច្ចប្រជុំកំពូល អាស៊ានខាងមុខ នឹងមានអ្នកសារព័ត៌មាន មកពី៤១ប្រទេស ចូលរួមយកព័ត៌មាន នៅក្នុងកិច្ចប្រជុំដ៏ធំមួយនេះ។
លោកថ្លែងបញ្ជាក់ថា៖«គិតមកដល់ត្រឹម ថ្ងៃទី១២ ខែវិច្ឆិកា នេះមានអ្នកចុះឈ្មោះ យកព័ត៌មានសរុប ចំនួន១.៨៥០ នាក់រួចហើយ។ ក្នុងនោះ អ្នកសារ ព័ត៌មាន កម្ពុជាមានចំនួន ៩២៦នាក់ ចំណែកអ្នក សារព័ត៌មានបរទេស មានចំនួន៩២៤នាក់ ក្នុងនោះអ្នកកាសែតជប៉ុន មាន២០៩ លំដាប់ទីពីរ និងអ្នកកាសែតចិន១២៩នាក់ និងអ្នកកាសែតដែលមកតាមប្រមុខរដ្ឋនីមួយៗ មួយចំនួនទៀត»។
ភ្នំពេញ ប៉ុស្តិ៍

