Headlines:

បក្ស​កុម្មុយនិស្ត​ចិន​នឹង​ប្រ​កាស​​ក្រុម​មេដឹកនាំ​ថ្មី​នៅ​​ថ្ងៃ​ព្រហស្បតិ៍



CHINA-02

ក្រុង​ប៉េកាំងៈ ក្រុម​មន្រ្តី បាន​និ យាយ​កាល​ពី​ថ្ងៃ​អង្គារ​ថា បក្ស​កុម្មនិស្ត​ចិន ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នឹង​ប្រ​កាស​​​ក្រុម​​មេដឹក​នាំ​កំពូល​​ថ្មី​ៗ​ដែល​នឹងដឹក​នាំ​ប្រទេស​ សម្រាប់​រយៈ​ពេល​មួយ​​ទសវត្សរ៍​ខាង​មុខ​ គឺ មួយ​ថ្ងៃ​បន្ទាប់​ពី​សមាជ​រយៈ​ពេល មួយ​សប្តាហ៍​របស់​ខ្លួនបញ្ចប់​។

ការ​កំណត់​ពេល​វេលា​ដែល​គេ​រំពឹង​ជា​ទូ​ទៅនេះ ត្រូវ​បាន​​​បញ្ជាក់​ដល់​​​បុគ្គលិកយក​ព័ត៌​មានសមាជ​កំពុង​ដំណើរ​ការ​នៅ​ក្រុង​ប៉េកាំង ដែល​ត្រូវ​បាន​ធ្វើ​ឡើង​រាល់​៥​ឆ្នាំ ម្តង​។ ប្រធានាធិតី​ចិន​ លោក ហ៊ូ ​ជីនតាវ ដែល​​កាន់​អំណាច​១០​ឆ្នាំ ជា​ទូទៅ​ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​ផ្ទេរ​​ការ​គ្រប់​គ្រង​របស់​បក្សកំពុង​​កាន់​​​អំណាច​ទៅ​ឲ្យ​អនុ​ប្រធានា​ធិបតី​របស់​លោក​ គឺ​លោក លោក ស៊ី ជីនភីង​។

ថ្នាក់​ដឹក​នាំ ​ដែលគេ​សម្រេច​ចិត្ត​ក្នុង​ការ​តថ្លៃ​គ្នា​សម្ងាត់​រវាង​ក្រុម​ជា​ច្រើន​នៅ​ក្នុង​បក្ស នឹង​ត្រូវ​ប្រ​កាស​​​​​ឲ្យ​ពល​រដ្ឋ​ក្នុង​ប្រទេស​ដឹង​នៅ​ពេល​ដែល​សមា​ជិក​គណៈ​កម្មា​ធិការ​អចិន្រ្តៃយ៍​ការិយាល័យ​នយោ​បាយ បង្ហាញខ្លួន​ជា​ជួរ​ ​នៅ​មុខ​ម៉ាស៊ីន​ថត​នៅ​​មហា​សាល​ប្រជា​ជន ​នៅ​ក្នុងក្រុង​ប៉េកាំង​។ ក្រុម​បុគ្គលិក​​បក្ស បាន​ប្រាប់​អ្នក​យក​ព័ត៌មាន​ ថា គណៈ​កម្មា​ធិការ​អ​ចិន្រ្តៃ​យ៍​ថ្មី ដែល​ពេលនេះ​មាន​សមា​ជិក​៩​រូប​ នឹង​«​ជួប​សារ​ព័ត៌​មាន​»​នៅ​ថ្ងៃ​ព្រ ហស្បតិ៍​។ ​រហូត​​មក​ដល់​នឹង​ពេល​នេះ គណ​បក្សពុំ​​ទាន់​បាន​បញ្ជាក់​ជា​ផ្លូវ​នូវ​ការ​កំណត់​ពេល​​ទេ​។

សូមអាន​ព័ត៌មាន​ពិស្តារ​នៅ​ក្នុង​កាសែត​ភ្នំពេញ​ប៉ុស្តិ៍ ភាសារ​ខ្មែរ

This content has been locked. You can no longer post any comments.
Show/hide comments
busy