ក្រុងបារីស/ដាម៉ាស់ៈ ខណៈ មនុស្សយ៉ាងតិច៦៣នាក់ ត្រូវបានសម្លាប់នៅទូទាំងប្រទេសស៊ីរីពីថ្ងៃអង្គារ ប្រទេសបារាំងបានក្លាយជា មហាអំណាចអឺរ៉ុបទីមួយ ទទួលស្គាល់សម្ព័ន្ធភាពប្រឆាំងថ្មីរបស់ ស៊ីរីជាតំណាងតែមួយគត់របស់ប្រជាជននិងបាននិយាយថា ខ្លួននឹង ពិនិត្យមើលការបំពាក់អាវុធក្រុមឧទ្ទាមប្រឆាំងនឹងប្រធានាធិបតី បាសារ អាល់-អាសាដ នៅពេល ពួកគេបង្កើតរដ្ឋាភិបាលមួយ។
បន្ទាប់ពីការបះបោរបង្ហូរឈាម២០ខែបណ្តាក្រុមប្រឆាំងស៊ីរីដែល បែកបាក់គ្នាកាលពីថ្ងៃអាទិត្យបានសម្រេចនូវកិច្ចព្រមព្រៀងមួយនៅ ប្រទេសកាតារ ដើម្បីបង្កើតសម្ព័ន្ធភាពធំមួយ ហើយមេដឹកនាំរបស់ពួកគេភ្លាមៗបានអំពាវនាវឲ្យមាន ការគាំទ្រពីសហភាពអឺរ៉ុប។
ក្នុងនាមជារដ្ឋបុគ្គលពីសម្ព័ន្ធមិត្ត អឺរ៉ុប ប្រធានាធិបតីបារាំង លោក ្រហ្វងស្វ័រ ហូឡង់ បានថ្លែងថា៖ «ខ្ញុំ សូមប្រកាសនៅថ្ងៃនេះថា បារាំងទទួលស្គាល់ក្រុមប្រឹក្សាជាតិស៊ីរី ជាតំណាងស្របច្បាប់តែមួយគត់របស់ប្រជាជនស៊ីរី និងក្នុងនាមជារដ្ឋាភិបាលប្រជាធិបតេយ្យស៊ីរីអនាគត ដើម្បីបញ្ចប់របបគ្រប់គ្រងរបស់លោកអាសាដ»។ រដ្ឋ ឈូងសមុទ្រអារ៉ាប់៦ ក៏បានប្រកាន់ជំហរដូចគ្នាកាលបីថ្ងៃចន្ទ។
ភ្នំពេញ ប៉ុស្តិ៍

