យោងតាមគណៈកម្មាធិការកំណែទម្រង់អភិវឌ្ឍន៍ជាតិរបស់ចិន បានឲ្យដឹងថា តម្លៃរថយន្តរបស់ចិន បានធ្លាក់ចុះកាលពីខែតុលាក្នុងរយៈពេល៦ខែជាប់គ្នា ដោយសារក្រុមហ៊ុនចែកចាយរថយន្ត បានទម្លាក់តម្លៃរថយន្ត ដើម្បីលាងស្តុក។
ការិយាល័យតាមដានតម្លៃរបស់គណៈកម្មាធិការកំណែទម្រង់អភិវឌ្ឍន៍ជាតិនេះ បានឲ្យដឹងក្នុងសេចក្តីថ្លែងការណ៍តាមអ៊ីម៉ែលមួយកាលពីម្សិលមិញថា តម្លៃរថយន្តផលិតក្នុងស្រុក បានធ្លាក់ចុះ១,៣ភាគរយកាលពីខែតុលា ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដោយតម្លៃរថយន្តដឹកអ្នកដំណើរ បានធ្លាក់ចុះ១,៨ភាគរយ។
ក្រុមហ៊ុនចែកចាយរថយន្តរបស់ក្រុមហ៊ុនផលិតរថយន្ត រួមមានក្រុមហ៊ុន Toyota Motor Corp និងក្រុមហ៊ុន General Motors Co បានធ្លាក់ក្រោមសម្ពាធក្នុងការបង្កើនការចុះអប្បហារ ដោយសារការទិញរថយន្តបានធ្លាក់ចុះ នៅក្នុងទីផ្សាររថយន្តធំជាងគេរបស់ពិភពលោក។
សមាគមក្រុមហ៊ុនផលិតរថយន្តរបស់ចិន បានព្យាករកាលពីថ្ងៃទី២៨ ខែតុលាកន្លងទៅនេះថា កំណើនលក់រថយន្ត អាចនឹងមានកម្រិតទាបជាងកំណើន ផ.ស.ស នៅឆ្នាំនេះ។
ភ្នំពេញ ប៉ុស្តិ៍

