ក្រុងឡុងៈ អ្នកជំនាញមួយក្រុមដែលកំពុងអំពាវនាវឲ្យមានសន្ធិសញ្ញាពិភពលោកមួយឲ្យបញ្ឈប់ពាណិជ្ជកម្មសម្លាប់ជីវិត នៃឱសថក្លែងក្លាយ ត្រូវបានគេរារាំងមិនឲ្យចូលរួមជំនួបអង្គការសុខភាពពិភពលោក(WHO)មួយទេ ដោយបង្ហាញពីការបែកបាក់គ្នាដ៏ជ្រាលជ្រៅដែលកំពុងតែរារាំងដល់ការវិវត្តលើប្រធានបទនេះ។
ប៉ុន្តែអ្នកនិពន្ធឆ្នើមលោក អាមៀរ អាត់តារ៉ាន់ នៃសកលវិទ្យាល័យ អូតាវ៉ា បានថ្លែងថា លោកត្រូវបាន WHO ប្រាប់ពីថ្ងៃចន្ទថា លោក និងអ្នកតំណាងក្រៅរដ្ឋាភិបាលជាច្រើននាក់ទៀត មិនអាចចូលរួមជំនួបបានទេ បន្ទាប់ពីមានការជំ ទាស់ពីឥណ្ឌា។
ស្រ្តីអ្នកនាំពាក្យ WHO បានបដិ សេធមិនធ្វើអត្ថាធិប្បាយលម្អិតអំពីការអញ្ជើញពិសេសណាមួយទេ ប៉ុន្តែបានថ្លែងថាវាអាស្រ័យលើ រដ្ឋសមាជិកក្នុងការកំណត់ថាអ្នកណា ត្រូវគេអនុញ្ញាតឲ្យចូលរួម។ ក្រុមមន្រ្តីឥណ្ឌា ដែលរដ្ឋាភិបាលពួកគេមានការប្រុងប្រយ័ត្នចំពោះក្រុមហ៊ុនឱសថអន្តរជាតិដែលប្រើប្រាស់បញ្ហានេះ ដើម្បីទប់ស្កាត់ការប្រកួតប្រជែងភ្លាមៗនេះមិន អាចធ្វើអត្ថាធិប្បាយបានទេ។
លោកអាត់តារ៉ាន់ បានហៅវាថា ជា«រឿងអាស្រូវ»មួយដែលមានែតមន្រ្តីរដ្ឋាភិបាលទេ នឹងចូលរួមជំនួបនៅអាហ្សង់ទីន។
សូមអានព័ត៌មានពិស្តារនៅក្នុងកាសែតភ្នំពេញប៉ុស្តិ៍ ភាសារខ្មែរ
ភ្នំពេញ ប៉ុស្តិ៍

