ក្រុងភើតៈ រដ្ឋមន្រ្តីការបរទេសអាមេរិក លោកស្រី ហ៊ីឡារី គ្លីនតុន មើលឃើញការប្តេជ្ញាចិត្តរបស់អាមេរិកចំពោះទ្វីបអាស៊ីដែលមានទំនាក់ទំនងនងមិនអាចបដិសេធបានចំពោះមិត្តភាពដ៏យូរអង្វែងរបស់ខ្លួន ជាមួយអូស្រ្តាលី។
រដ្ឋមន្រ្តីការបរទេសអាមេរិករូបនេះ បានបង្ហាញពីការគាំទ្ររបស់អាមេរិកសម្រាប់ទំនាក់ទំនងកំពុងតែដុះពន្លករបស់អូស្រ្តាលី ជាមួយឥណ្ឌា និងបានលើកទឹកចិត្តអូស្ត្រា លីឲ្យពង្រឹងកិច្ចសហប្រតិបត្តិការយោធារបស់ខ្លួនកាន់តែស៊ីជម្រៅដែលរួមមានតាមរយៈសមយុទ្ធផ្លូវសមុទ្ររួម ជាមួយឥណ្ឌា ជារដ្ឋប្រ ជាធិបតេយ្យធំបំផុតពិភពលោក។
ក្នុងសុន្ទរកថាដំបូងរបស់លោកស្រី ក្នុងដំណើរទស្សនកិច្ចមួយទៅក្រុងភើតដើម្បីកិច្ចចរចាថ្នាក់ខ្ពស់ជាមួយរដ្ឋាភិបាលរបស់លោកស្រី នាយករដ្ឋមន្ត្រី ជូលៀ ជីឡាដ លោកស្រី ហ៊ីឡារី បានលើកឡើងអំពីចិនក្នុងសន្ទករថាយ៉ាងខ្លីរបស់លោកស្រី នៅឯសកលវិទ្យាល័យ Western Australia គ្រាន់តែនិយាយថា «យើងព្យាយាម គាំទ្រ ការឡើងកូដ ដោយសន្តិវិធី របស់ចិន»។
លោកស្រី ហ៊ីឡារី កំពូងស្ថិតនៅ ក្រុងភើសដើម្បីកិច្ចពិភាក្សាថ្នាក់ក្រសួងអូស្រ្តាលី-អាមេរិក (AUSMIN) ជាទីដែលលោកស្រី នឹងពិភាក្សាស៊ីជម្រៅស្តីពីកិច្ចសហប្រ តិបត្តិរវាងអូស្ត្រាលី និងអាមេរិក ខណៈប្រទេសរបស់លោកស្រី ព្យាយាមផ្តោតអារម្មណ៍យុទ្ធសាស្ត្ររបស់ខ្លួននៅអាស៊ី។ រដ្ឋមន្រ្តីការពារជាតិអាមេរិក លោក ឡេអូន ផាណេតា ក៏ស្ថិតនៅក្នុងក្រុងនេះដែរ សម្រាប់កិច្ចពិភាក្សាជាមួយរដ្ឋមន្រ្តីការពារជាតិរបស់អូស្រ្តាលីលោកស្ទេហ្វិន ស្មីត និងរដ្ឋមន្រ្តីការបរទេសលោក បប់ ខារ។
ភ្នំពេញ ប៉ុស្តិ៍

