ក្រុងម៉ា្រឌីដ/លីស្បោនៈ បាតុកម្មជាច្រើន បានក្លាយជាហិង្សានៅអេស៉្បាញ និងព័រទុយហ្គាល់ បន្ទាប់ពីមនុស្សរាប់លាននាក់ បាន ចូលរូមក្នុងកូដកម្មទូទៅមួយដែលភាគច្រើនដោយសន្តិវិធី កាលពីថ្ងៃពុធនៅក្នុងបញ្ហាប្រឈមទូទាំងអឺរ៉ុបធំបំផុតរបស់សហជីពដែលមាន ការរៀបចំចំពោះគោលនយោបាយ សន្សំសំចៃចាប់តាំងពីវិបត្តិបំណុល បានចាប់ផ្តើមកាលពីបីឆ្នាំមុន។
នៅក្រុងលីស្បោន ការដើរក្បួនបានបញ្ចប់ជាមួយអំពើហិង្សាមួយ កម្រិតដែលគេមិនធ្លាប់ជួបចាប់ តាំងពីវិបត្តិនេះបានចាប់ផ្តើម ដោយ ប៉ូលិសតាមវាយដំ ក្រុមបាតុករដែលបានគប់ដុំថ្ម និងដប ដោយធ្វើឲ្យមនុស្សជិត៥០នាក់ ត្រូវបានរងរបួស។
ក្រុមអ្នកតវ៉ានៅក្នុងក្រុងម៉ា្រឌីដ បានដុតធុងសំរាម ធ្វើឲ្យមហាវិថីកណ្តាលក្រុង ពោរពេញទៅដោយផ្សែង រីឯបាតុករនៅក្រុងបាសេឡូន វិញ បានដុតរថយន្តប៉ូលិស។
ប៉ូលិសប្រឆាំងកុបកម្ម បានបាញ់ គ្រាប់កាំភ្លើងកៅស៊ូ ដើម្បីបំបែកក្រុមអ្នកតវ៉ានៅក្នុងក្រុងទាំងពីរ ជាទីដែលមនុស្សជាង១៤០នាក់ ត្រូវចាប់ខ្លួន ដែលក្នុងនោះប៉ូលិសនិ យាយថា មានពីរនាក់កំពុងកាន់សម្ភារៈផលិតគ្រឿងផ្ទុះ រីឯ៧០នាក់ផ្សេងទៀត ត្រូវគេរាយការណ៍ថារងរបួស។
ជើងហោះហើររាប់រយ ត្រូវបានគេលុបចោល សាលារៀនទាំងឡាយ ត្រូវបិទទ្វារ រោងចក្រនានា គាំងស្តូកពុំមានសកម្មភាព ហើយរថភ្លើង ស្ទើរតែមិនដំណើរការនៅអេស្ប៉ាញ និងព័័រទុយហ្គាល់ ជាទីដែលសហជីពបានធ្វើកូដកម្មទូ-ទៅរួមលើកដំបូងរបស់ពួកគេ។ កូដកម្មមិនព្រមធ្វើការងារនៅឯប្រទេសបែលហ្ស៊ិក បានរំខានដល់សេវាកម្មផ្លូវដែកអន្តរជាតិ។
ក្រុមបុគ្គលិក-កម្មករ ក៏បានតវ៉ានៅក្នុងប្រទេសក្រិក និងបារាំងដែរ ដោយប្រឆាំងនឹងគោលនយោបាយសន្សំសំចៃ ដែលបានធ្វើឲ្យខូចខាតសេដ្ឋកិច្ចធ្ងន់ធ្ងរ និងបានធ្វើឲ្យអត្រាគ្មានការងារធ្វើដ៏ច្រើន កាន់តែអាក្រក់។
ភ្នំពេញ ប៉ុស្តិ៍

