ក្រុងអាំម៉ាន់: យុវជនម្នាក់ត្រូវបានសម្លាប់ មន្ត្រីមន្ត្រីប៉ូលិស១២នាក់បានរងរបួស កាលពីរាត្រីថ្ងៃពុធនៅក្នុងក្រុងអ៊័រប៊ីដ ភាគខាងជើង ខណៈបាតុកម្មជុំវិញការដំ-ឡើងថ្លៃប្រេងបានឈានដល់ថ្ងៃទីពីរ ហើយក្រុមមេដឹកនាំប្រឆាំងប្រញ៉ាប់ប្រញាល់ជុំរុញការផ្ទុះកំហឹងដែលកើតឡើងឯកឯង ដែលបានរាលដាលនៅទូទាំងព្រះរាជាណាចក្រនេះ ដោយធ្វើឲ្យក្រុមមន្ត្រី និងមេដឹកប្រឆាំងភ្ញាក់ផ្អើល។
ពលរដ្ឋហ៊្សកដានី បានគប់ដុំថ្មដាក់ប៉ូលិសប្រឆាំងកុបកម្មនិងបាន ស្រែកពាក្យស្លោកប្រឆាំងនឹងរបបរាជានិយមនេះ ខណៈកំហឹងកំពុងកើនឡើង បានគំរាមកំហែងបន្តធ្វើ សកម្មភាពខ្លួននៅចុងសប្តាហ៍នេះ និងអាចធ្វើឲ្យរាជាណាចក្រនេះធ្លាក់ចូលទៅក្នុងភាពចលាចល។
ក្រុមសាក្សីនិងប៉ូលិសបាននិ យាយថា អ្នកតវ៉ាប្រមាណ២ពាន់នាក់នៅក្រុងការ៉ាក់ បានស្រែកថា «ដួលរលំទៅ! អាប់ឌុលឡះ»និង«ចេញពីយើងទៅ!» ខណៈពួកគេបានដើរក្បួនឆ្លងកាត់ទីប្រជុំជននេះ កាលពីថ្ងៃពុធ ដោយបានបំផ្លាញបង្អួចហាងជាច្រើន។
សូមអានព័ត៌មានពិស្តារនៅក្នុងកាសែតភ្នំពេញប៉ុស្តិ៍ ភាសារខ្មែរ
ភ្នំពេញ ប៉ុស្តិ៍

