ភ្នំពេញៈ លោកនាយករដ្ឋមន្ត្រីនៃ សាធារណរដ្ឋប្រជាមានិតចិន លោកវេន ជាប៉ាវ នឹងមកបំពេញទស្សនកិច្ចជាផ្លូវការនៅប្រទេសកម្ពុជា មុនពេលកិច្ចប្រជុំកំពូអាស៊ីបូព៌ា នៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១២។
យោងតាមសេចក្តីប្រកាសព័ត៌មានពីក្រសួងការបរទេសកម្ពុជាបានឲ្យដឹងថា លោកវេន ជាប៉ាវ នឹងអញ្ជើញទៅគោរពព្រះវិញ្ញាណក្ខន្ធរបស់ព្រះករុណា ព្រះបាទ សម្តេចព្រះ នរោត្តម សីហនុ ព្រះ មហាវីរក្សត្រ ព្រះវរាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ នៅព្រះបរមរាជវាំង។
ក្នុងអំឡុងពេលទស្សនកិច្ច លោកវេន ជាប៉ាវ នឹងជួបពិភាក្សាការងារជាមួយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ហើយនាយករដ្ឋមន្ត្រីទាំងពីរ នឹងអញ្ជើញចូលរួមជាអធិបតីនៅក្នុងពិធីចុះហត្ថលេខា លើកិច្ចព្រមព្រៀមមួយចំនួន ស្តីពីកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។
ភ្នំពេញ ប៉ុស្តិ៍

