ក្រុមអ្នកតស៊ូមតិនិង អង្គការក្រៅរដ្ឋាភិបាលជាច្រើននាក់ បានមកជួបជុំគ្នានៅទីលានប្រជាធិបតេយ្យ ដើម្បីសម្តែងពីកង្វល់របស់ពួកគេ និងជម្រុញឲ្យមេដឹកនាំក្នុងតំបន់អាស៊ាន នៅព្រឹកថ្ងៃទី១៥ ខែវិច្ឆិកានេះ។
ក្រុមសង្គមស៊ីវិលដែលបានជួបជុំគ្នានៅរាជធានីភ្នំពេញមុនកិច្ចប្រជុំកំពូលអាស៊ាន បានថ្លែងថា នៅពេលពួកគេព្យាយាមជួបជុំគ្នាកាលពីម្សិលមិញ ពួកគេប្រឈមនឹងបញ្ហាផ្សេងៗដូចជា ការបណ្តេញដោយអាជ្ញាធរ ការរំខានដល់កន្លែងប្រារព្ធពិធី ការរំលោភសិទ្ធិមនុស្ស និងការរារាំងបំបិទសិទ្ធិសេរីភាព។
ក្រុមសម្ព័ន្ធសង្គមស៊ីវិលចំនួនពីរ ព្រមទាំងក្រុមអង្គការក្រៅរដ្ឋាភិបាលដែលផ្តល់កន្លែងសិក្ខាសាលា និងក្រុមសង្កេតការដទៃៗទៀត បានថ្លែងថា អ្នកចូលរួមពិធីជួបជុំកាលពីម្សិលមិញត្រូវបានរារាំង និងរំខាន ដែលធ្វើឲ្យពួកគេត្រូវរើពីកន្លែងមួយទៅកន្លែងមួយ ក្នុងរាជធានីភ្នំពេញ ខណៈដែលនគរបាលបានតាមដានពួកគេយ៉ាងយកចិត្តទុក្ខដាក់។
សូមរង់ចាំអានព័ត៌មានពិស្តារក្នុងកាសែតភ្នំពេញ ប៉ុស្តិ៍
ភ្នំពេញ ប៉ុស្តិ៍

