ក្រុងបាកដាដ: ការបំផ្ទុះគ្រាប់បែកក្នុងរថយន្តជាច្រើន និងការផ្ទុះនៅតាមចិញ្ចើមផ្លូវមួយ បានសម្លាប់មនុស្សយ៉ាងតិច២៦នាក់ និងជាង១០០នាក់ទៀត បានរងរបួស នៅទូទាំងប្រទេសអ៊ីរ៉ាក់។
យោងតាមប្រភពប៉ូលិសឲ្យដឹងថា នៅក្រុងបាកដាដ គ្រាប់បែកក្នុង រថយន្តដែលយកក្បួនរថយន្តរបស់ ឧត្ដមសេនីយ៍កងទ័ពម្នាក់ជាគោល ដៅបានផ្ទុះឡើងនៅក្បែរសណ្ឋាគារ ប៉ាឡេស្ទីន ក្នុងតំបន់មួយដែលជនបរទេសចូលចិត្ត ដោយសម្លាបឆ្មាំការពារម្នាក់នៅក្នុងក្បួនរថយន្ត។ លោកឧត្ដមសេនីយ៍ កាស៊ីម នូរី ទទួលបន្ទុកសន្តិសុខក្រុងបាកដាដ មិនមានរងរបួសទេ។
ការផ្ទុះដែលបណ្ដាលឲ្យស្លាប់មនុស្សច្រើនបំផុត បានកើតឡើងនៅក្នុងក្រុងគឺគួក ជាខេត្តសម្បូរប្រេង ចម្រុះជនជាតិ ដែលមានជម្លោះនៅភាគខាងជើងអ៊ីរ៉ាក់ដែលជារឿយៗជាគោលដៅរបស់ក្រុមសកម្មប្រយុទ្ធដែលព្យាយាមសាបព្រួសអំពើហិង្សាសហគមន៍ដែលមនុស្សយ៉ាងតិច៩នាក់ត្រូវបានសម្លាប់ និង៣៩នាក់ទៀតបានរងរបួស។
សូមអានព័ត៌មានពិស្តារនៅក្នុងកាសែតភ្នំពេញប៉ុស្តិ៍ ភាសារខ្មែរ។
ភ្នំពេញ ប៉ុស្តិ៍

