ក្រុងប៉េកាំងៈ ប្រធានាធិបតីកំពុងរងចាំរបស់ចិន លោកស៊ី ជីន ភីង បានទទួលអំណាចដ៏រឹងមាំមួយ កាលពីថ្ងៃព្រហស្បតិ៍ដើម្បីដឹកនាំប្រទេសសេដ្ឋកិច្ចធំបំផុតទីពីរក្នុងពិភពលោកនិងដោះស្រាយបញ្ហាជាច្រើន ដែលមានចាប់ពីអំពើពុករលួយរហូតដល់ភាពមិនប្រាកដប្រជាខាងសេដ្ឋកិច្ច។
លោក ស៊ី ត្រូវបានគេតែងតាំងជាប្រធានបក្សកុម្មុយនិស្តកំពុងកាន់អំណាចផង និងប្រមុខស្ថា ប័នយោធាកំពូលរបស់ចិនផង ខណៈបក្សកុម្មុយនិស្តកំពុងកាន់អំណាច បានប្រកាសបញ្ជីសមា ជិកថ្នាក់ដឹកនាំថ្មី ដែលមានទាំងក្រុមអភិរក្ស និងក្រុមកំណែទម្រង់ហិរញ្ញវត្ថុដែលគេគោរព។
ក្នុងសុន្ទរកថាមួយនៅពេលបិទសមាជ៥ឆ្នាំម្តងរបស់បក្ស លោក ស៊ី បានថ្លែងថា លោកបានយល់ពី បំណងប្រាថ្នារបស់ប្រជាជនចង់បានជីវភាពកាន់តែប្រសើរ ប៉ុន្តែបានព្រមានពីបញ្ហាប្រឈមធ្ងន់ធ្ងរនៅខាងមុខ។
សូមអានព័ត៌មានពិស្តារនៅក្នុងកាសែតភ្នំពេញប៉ុស្តិ៍
ភ្នំពេញ ប៉ុស្តិ៍

