Headlines:

អិន វរលក្ខណ៍​ទេពី ទៅ​អូស្ត្រាលី​បង្កប់​អាថ៌​កំបាំង​ស្នេហ៍



281

តារា​សម្តែង​នាង អ៊ិន វល័ក្ខណ៍​ទេពី បាន​ឡើង​យន្ត​ហោះ​ទៅ​កាន់​ប្រទេស​អូស្ត្រាលី កាល​ពី​សប្តាហ៍​មុន​នេះ ហើយ​ការ​ទៅ​អូស្ត្រាលី​នោះ ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​ស្ងប់​ស្ងាត់​​ទាំង​មន្ទិល ខណៈ​ទស្ស​និក​ជន​តែង​​សម្តែង​ការ​សង្ស័យ​ជុំវិញ​ចំណង​ស្នេហ៍​របស់​នាង​កន្លង​មក​។

ជាប់​ជា​តារា​មិន​ទាន់​នឹង​បាន​លេច​មុខ​ស្រួល​បួល​ផង ស្រី​ស្អាត​ចំណាត់​ថ្នាក់​លេខ​មួយ របស់​ស្ថានីយ​ទូរ​ទស្សន៍​ស៊ីធីអិន អ៊ិន វរលក្ខណ៍​ទេពី ក៏​បាន​បាត់​មុខ​ទៅ​វិញ បន្ទាប់​ពី​តារា​រូប​នេះ បាន​ជួប​នូវ​រលក​ព្យុះ​រឿង​អាស្រូវ​បោក​ប្រាស់​ប្រាក់​កាស​ពី​បុរស​អាមេរិក​ជាង​៣​ម៉ឺន​ដុល្លារ​។ ការ​លេច​មុខ​ជា​ថ្មី​ក្រោយ​សម្ងំ​​លាក់​ខ្លួន​ក្រៅ​រង្វង់​សិល្បៈ​ជិត​៤​ឆ្នាំ​នេះ ត្រូវ​បាន​គេ​មើល​ឃើញ​ថា តារា​ស្រី​រូប​នេះ នៅ​តែ​មាន​សម្រស់​ស្រស់​ផូរ​ផង់​ និង​កាន់​តែ​មាន​ភាព​ហ៊ឺហា​ជាង​តារា​ប្រុស​ស្រី​ដែល​ខំ​ធ្វើ​ការ​ហូរ​ញើស​ទាំង​យប់​ទាំង​ថ្ងៃ​ទៅ​ទៀត​។

ភាព​មាន​បាន​នេះ នៅ​តែ​ជា​មន្ទិល​សម្រាប់​ក្រុម​អ្នក​សិល្បៈ​មួយ​ចំនួន និង​ទស្ស​និក​ជន​នៅ​ឡើយ​។ ពួក​គេ​បាន​លើក​ឡើង​ថា តើ​នៅ​ពេល​នេះ​តារា​ស្រី​ដែល​តែង​ទៅ​ណា​មក​ណា​មាន​អ្នក​ហែរ​ហម​ជាមួយ​រថ​យន្ត​ទំនើប​ម៉ាក Range Rover ពាក់​ស្លាក​លេខ​បណ្តោះ​អាសន្ន​​ម្នាក់​នេះ​មាន​អ្វី​ជា​អាថ៌​កំបាំង​?

សូមរង់ចាំអានព័ត៌មានពិស្តារក្នុងកាសែតភ្នំពេញ ប៉ុស្តិ៍

This content has been locked. You can no longer post any comments.
Show/hide comments
busy