ភ្នំពេញៈ ក្រសួងការបរទេស និងសហប្រតិបត្តិការកម្ពុជា បានចេញនូវសេចក្តីជូនដំណឹងមួយ ដែលនឹងមានប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល និងប្រធាន នៃបណ្តាអង្គការដែគូរអភិវឌ្ឍន៍អាស៊ាន ដែលនឹងអញ្ជើញមកចូលរួមកិច្ចប្រជុំ កំពូលអាស៊ានលើកទី២១ និងកិច្ចប្រជុំពាក់ព័ន្ធផ្សេងៗនោះ ក៏នឹងមកគោរពព្រះវិញ្ញាណក្ខន្ធ សម្តេចព្រះនរោត្តម សីហនុផងដែរ។
ប៉ុន្តែ ក្នុងសេចក្តីជូនដំណឹងនោះ មិនមានឈ្មោះលោក បារ៉ាក់ អូបាម៉ាឡើយ។
យោងតាមសេចក្តីជូនដំណឹងបានឲ្យដឹងថា នៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១២ វេលាម៉ោង ១៧ ល្ងាច លោក យ៉ូស៊ីហ៊ីកូ ណូដា ( Yoshihiko Noda ) នាយករដ្ឋមន្ត្រីជប៉ុន និងលោកជំទាវ។ និង នៅវេលាម៉ោង ១៨ និង ៣០ នាទី លោក វេន ជាប៉ាវ ( Wen Jiabao ) នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋប្រជាមានិតចិន។
នៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១២ វេលាម៉ោង ៩ ព្រឹក លោក ណាអូយ៉ូគី ស៊ីណូហារ៉ា ( Naoyuki Shinohara ) នាយករងគ្រប់គ្រងរូបិយវត្ថុអន្តរជាតិ IMF។ នៅវេលាម៉ោង ១០ និង ៣០ នាទី ព្រឹក លោក ម៉ាន់ម៉ូហាន់ ស៊ីង ( Manmohan Singh ) នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋឥណ្ឌា និងលោកជំទាវ។ ហើយវេលាម៉ោង ១៥ និង ៤៥ នាទី រសៀល លោក ម៉ូហាមាដ ណាជីប ហាជី អាប់ឌុល រ៉ាហ្សាស ( Modh Najib Hj Abdul Razak ) នាយករដ្ឋមន្ត្រី ម៉ាឡេស៊ី និងលោកជំទាវ។ ចំណែកឯ វេលាម៉ោង ១៦ ល្ងាច លោកស្រី ជូលា ហ្គៀលឡាត ( Julia Gillard ) នាយករដ្ឋមន្ត្រីអូស្ត្រាលី និងស្វាមី។
នៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១២ វេលាម៉ោង ១១ និង ១៥ នាទី ព្រឹក លោក សៀរ៉ាហ្គៃ ឡាវរ៉ូវ ( Sergey Lavrov ) រដ្ឋមន្ត្រីការបរទេស រុស្ស៊ី។ វេលាម៉ោង ១១ និង ៣០ នាទី ព្រឹក លោក ស៊ូស៊ីឡូ បាមបាំង យ៉ូដូយូណូ ( Susilo Bambang Yudhoyono ) ប្រធានាធិបតី នៃសាធារណរដ្ឋ ឥណ្ឌូណេស៊ី។ នៅវេលាម៉ោង ១១ និង ៤៥ នាទី ព្រឹក លោកស្រី ស្រី មូលីយ៉ានី អ៊ីឌ្រាវ៉ាទី ( Sri Mulyani Indrawati ) នាយកគ្រប់គ្រងធនាគារពិភពលោក។ វេលាម៉ោង ១២ លោក ប៉ាស្កាល ឡាមី ( Pascal lamy ) អគ្គនាយកអង្គការពាណិជ្ជកម្មពិភពលោក។ វេលាម៉ោង ១៥ និង ៣០ នាទី រសៀល លោក ហារ៉ូហ៊ីកូ កូរុដា ( Haruhiko Kuroda ) ប្រធានធនាគារអភិវឌ្ឍន៍អាស៊ី។
នៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១២ វេលាម៉ោង ៩ និង ៣០ នាទី ព្រឹក លោក ចន ឃី ( John Key ) នាយករដ្ឋមន្ត្រី ញ៉ូវ ហ្សឺឡែន។
ភ្នំពេញ ប៉ុស្តិ៍

