ភ្នំពេញៈ ក្រុមសកម្មជននៃបណ្តាអង្គការសង្គមស៊ីវិល ក្នុងនាមជាប្រជាជនអាស៊ានជាច្រើនរយនាក់ បានដើរក្បួនហែរញត្តិ ដែលរៀបរាប់ពីទុក្ខកង្វល់ មកដាក់ជូនរដ្ឋសភានិង ក្រសួងការបរទេស ដើម្បីជូនបន្តទៅកាន់មេដឹកនាំអាស៊ាន និងមេដឹកនាំពិភពលោកឲ្យជួយរកដំណោះស្រាយ គិតគូរពីផលប្រយោជន៍ និងសិទ្ធិរបស់ពលរដ្ឋអាស៊ាន។
ក្រុមសកម្មជនទាំងនោះ ត្រូវបានកម្លាំងសមត្ថកិច្ច ដាក់បារ៉ាស់រារាំងនៅត្រឹមមុខរដ្ឋសភា ប៉ុន្តែមិនមានអំពើហឹង្សា ឬការរុញច្រានគ្នាកើតឡើងឡើយ។
សូមបញ្ជាក់ថា ក្រុមសកម្មជនសិទ្ធិមនុស្ស អង្គការសង្គមស៊ីវិល និងប្រជាជន មកពីបណ្តាប្រទេសសមាជិកអាស៊ាននេះ ក៏បានជួបប្រជុំគ្នា ជាច្រើនក្រុមច្រើនសារប៉ុន្មានថ្ងៃមកនេះ ដើម្បីលើកឡើងពីបញ្ហារំលោភសិទ្ធិមនុស្ស បញ្ហាដីធ្លី បញ្ហាពលករចំណាកស្រុក និង សេរីភាពបញ្ចេញមតិជាដើម។
ភ្នំពេញ ប៉ុស្តិ៍

