​កម្ពុជា​បើក​វគ្គ​ហ្វឹក​ហ្វឺន​លំហាត់​ឆ្មាំ​អង្គរ ២០១៤ រវាង​កង​ទ័ព​ជើង​គោក​កម្ពុជា និង​កង​ទ័ព​​អាមេរិក​ប្រចាំ​អាស៊ី​ប៉ាស៊ីហ្វិក​ នៅ​ព្រឹក​ថ្ងៃ​ចន្ទ​​នេះ​ក្នុង​ខេត្ត​កំពង់​ស្ពឺ លើ​ការ​ងារ​សហ​ប្រតិ​បត្តិ​ការ​សន្តិ​សុខ និង​ដើម្បី​កសាង​សមត្ថភាព​ជួយ​សង្គ្រោះ​គ្រោះ​មហន្តរាយនិង​ជំនួយ​មនុស្ស​ធម៌។
Headlines:

លោក​បារ៉ាក់ អូបាម៉ា​នឹង​មក​ដល់​កម្ពុជា​​ថ្ងៃ​ចន្ទ​សប្តាហ៍​ក្រោយ



Obama

ភ្នំពេញៈ លោក​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក បារ៉ាក់ អូបាម៉ា នឹង​មក​ដល់​​រាជធានី​​ភ្នំពេញ​នៅ​ថ្ងៃ​ចន្ទ ទី​១៩ ឆ្នាំ ២០១២ ដើម្បី​ចូល​រួម​ក្នុង​កិច្ច​ប្រជុំ​មេដឹក​នាំ​អាមេរិក អាស៊ាន កិច្ច​ប្រជុំ​កំពូល​អាស៊ី​ខាង​កើត និង​កិច្ច​ប្រជុំ​ទាក់​ទង​ដទៃ​ទៀត។ នេះ​បើ​យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​ពី​ស្ថាន​ទូត​អាមេរិក​ប្រចាំ​កម្ពុជា។

សេចក្តី​​ប្រកាស​​ព័ត៌មាន​​ក៏​​បាន​​បញ្ជាក់​​ដែរ​​ថា លោកស្រី Hillary Rodham Clinton រដ្ឋ​មន្រ្តី​ក្រសួង​ការ​បរទេស​សហរដ្ឋ​អាមេរិក នឹង​អម​ដំណើរ​លោក​ប្រធានាធិបតី ហើយ​លោក​ប្រធានាធិបតី​នឹង​ចាក​ចេញ​ពី​ទីក្រុង​ភ្នំពេញ នៅ​ថ្ងៃ​អង្គារ ទី​២០ ខែ​វិច្ឆិកា ឆ្នាំ ២០១២។

សារព័ត៌មាន​ក្នុង​ស្រុក​មួយ​ចំនួន ​ធ្លាប់​បាន​រាយការណ៍​ថា​ លោក​បារ៉ាក់ អូបាម៉ា ក៏​នឹង​ជួប​ពិភាក្សា​ទ្វេភាគី ជាមួយ​នឹង​លោក​នាយក​រដ្ឋ មន្ត្រី​ហ៊ុន សែន​មុន​កិច្ច​ប្រជុំ​ផង​ដែរ។

ក្នុង​ការ​ជួប​ប្រជុំ​ទ្វេភាគី ត្រូវ​បាន​លោក​ហោ ណាំហុង ប្រមុខ​ការទូត​កម្ពុជា​និង​ជា​រដ្ឋ​មន្ត្រី​ការ​បរទេស បាន​លើក​ឡើង​ក្នុង​សន្និសិទ្ធ​កាសែត​មួយ​ការ​ម្សិល​មិញ​ថា ជា​ជំនួប​ដើម្បី​ពង្រឹង​កិច្ច​សហប្រតិបត្តិ​ការ​រវាង​កម្ពុជា និង​អាមេរិក។

This content has been locked. You can no longer post any comments.
Show/hide comments
busy