Headlines:

រដ្ឋមន្ត្រី​ការពារ​ជាតិ​អាស៊ាន​ផ្តោត​​​លើ​បញ្ហា​សន្តិ​សុខ​និង​ឧក្រិដ្ឋកម្ម



_MG_3306
លោកនាយឧត្តមសេនីយ៍ទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា។រូបថតហេង ជីវ័ន

សៀមរាបៈនាយ​ឧត្តម​សេនីយ៍ ទៀ បាញ់ រដ្ឋ​មន្ត្រី​ការពារ​ជាតិ​កម្ពុជា បាន​លើក​ឡើង​នៅ​ក្នុង​កិច្ច​ប្រជុំ​ការពារ​ជាតិ​អាស៊ាន​ក្រៅ​ផ្លូវ​ការ នៅ​ព្រឹក​ថ្ងៃ​ទី១៦ ខែ​វិច្ឆិកា​នេះ​ថា រដ្ឋ​មន្ត្រី​ការពារ​អាស៊ាន​ទាំង​អស់​ត្រូវ​ពុះពារ និង​ដោះ​ស្រាយ​បញ្ហា​សន្តិសុខ ដែល​ជា​កត្តា​មូល​ដ្ឋាន​ក្នុង​ការ​ពង្រឹង​ការ​អភិវឌ្ឍន៍​ក្នុង​តំបន់។

លោក​ទៀ បាញ់​បាន​មាន​ប្រសាសន៍​ថា បញ្ហា​សន្តិសុខ​ដែល​កំពុង​កើត​ឡើង ដូចជា​បញ្ហា​សន្តិសុខ​លំហរ​សមុទ្រ ឧក្រិដ្ឋកម្ម​ឆ្លង​ដែន ការ​ជួញ​ដូរ​មនុស្ស ឬ​ឧក្រិដ្ឋកម្ម​គ្រឿង ញៀន​ជា​ដើម ត្រូវ​តែ​ពុះពារ​នូវ​ឧបសគ្គ​ទាំង​នេះ។

លោក​នាយ​ឧត្តម​សេនីយ៍ បាន​បញ្ជាក់​បន្ថែម​ថា ក្នុង​តំបន់​អាស៊ាន​ទាំង​មូល​កំពុង​តែ​មាន​សុខដុមរម្យនា គួរជាទី ពេញចិត្ត ក៏​ប៉ុន្តែ​ «យើង​ពុំ​អាច​មើល​រំលង ភាព​ប្រឈម​ណាមួយ​ឡើយ និង​ត្រូវ​ពិគ្រោះ​យោបល់​គ្នា ដាក់​ចេញ​នូវ​ផែន​ការណ៍​សកម្មភាព និង​ទស្សនទាន​ថ្មីៗ សំដៅ​កសាង​សហគមន៍ នយោបាយ សន្ដិសុខ​អាស៊ាន ក៏ដូចជា​កសាង​សហគមន៍​អាស៊ាន ឆ្នាំ​២០១៥​»។

លោកទៀ បាញ់​បាន​បន្ត​ទៀត​ថា អាស៊ាន​ត្រូវ​ប្រកាន់​ខ្ជាប់​នូវ​គោល​ការណ៍ មជ្ឈត្តកម្ម ដែល​ជា​កត្តា សំខាន់​ចាំបាច់​បំផុត​សម្រាប់​រក្សា​ឲ្យ​បាន​គង់​វង្ស នូវ​សន្តិសុខ​អាស៊ាន ជា​ពិសេស​ប្រកាន់​យក​​គោល​ការណ៍ សន្តិសុខ​បែប​សហ​ប្រតិបត្តិការ ជា​ជាង​សន្តិសុខ​បែប​ប្រកួត​ប្រជែង។

_MG_3347
This content has been locked. You can no longer post any comments.
Show/hide comments
busy