
ក្រុងប៉ារីសៈ មុនស្សរាប់ម៉ឺននាក់ ដែលមានការចូលរួមពីក្រុមមេដឹកនាំព្រះវិហារកាតូលិក បានដើរជាក្បួននៅតាមក្រុងនានា ទូទាំងប្រទេសបារាំងពីថ្ងៃសៅរ៍ ដើម្បីតវ៉ាប្រឆាំងនឹងផែនការរបស់រដ្ឋាភិ-បាលក្នុងការដាក់អាពាហ៍ពិពាហ៍ភេទដូចគ្នាទៅជាស្របច្បាប់។
ក្រុមបាតុករដែលកាន់បដាមានពាក្យស្លោកថា«កុំប៉ះពាល់មង្គលការស៊ីវិល», «គ្រប់គ្នាកើតចេញពី សម្ព័ន្ធភាពរវាងបុរសនិងស្ត្រី» និង«ឪពុកបូកម្ដាយមានកូនច្រើននាក់ »បាននាំគ្នាចេញមកតាមវិថីនានានៅក្នុងក្រុងប៉ារីស លីយ៉ុង ម៉ារសី និងទីប្រជុំជនធំៗច្រើនទៀត។
ក្រុមអង្គការនៅពីក្រោយការតវ៉ាដែលមានឈ្មោះថា«បាតុកម្មដើម្បី ទាំងអស់គ្នា»ដោយយកគំរូតាម«មង្គលការដើម្បីទាំងអស់គ្នា»ដែលបានអំពាវនាវឲ្យរដ្ឋាភិបាលសង្គមនិយមកំណែទម្រង់ នៃមង្គលការប្រុសនិងប្រុសនឹងគំរាមកំហែងឲ្យមាន«ភាពវឹកវរដ៏ធំ និងគ្រោះថ្នាក់ខ្លាំងបំផុត»។
ក្រុមអ្នករៀបចំការតវ៉ា បាននិ-យាយថា មនុស្ស២០ម៉ឺននាក់បានធ្វើបាតុកម្មនៅក្នុងរដ្ឋធានីបារាំង នេះ បើប្រៀបធៀបនឹង ការប៉ាន់ស្មានរបស់ប៉ូលិស ដែលថា មានចំនួនត្រឹម៧ម៉ឺននាក់។
សូមអានព័ត៌មានពិស្តារនៅក្នុងកាសែតភ្នំពេញប៉ុស្តិ៍ ភាសារខ្មែរ។
ភ្នំពេញ ប៉ុស្តិ៍

