
ក្រុងហ្សេរូសាឡឹម/ហ្គាហ្សាៈ យន្តហោះចម្បាំងអ៊ីស្រាអែល ជាច្រើនគ្រឿង បានវាយប្រហារក្រុមសកម្មប្រយុទ្ធហ្គាហ្សាសម្រាប់៥ថ្ងៃជាប់ៗគ្នាហើយមកដល់ថ្ងៃអា ទិត្យហើយយោធារបស់ពួកគេ បាន ត្រៀមសម្រាប់សម្រាប់លទ្ធភាពលុកលុយថ្មើរជើងមួយ ថ្វីបើអេហ្សីប បានឃើញ«តម្រុយខ្លះ»នៃបទឈប់បាញ់នៅខាងមុខក្តី។
ក្រុមមន្រ្តីប៉ាឡេស្ទីន បាននិយាយថា ពលរដ្ឋប៉ាឡេស្ទីន៤៧នាក់ ប្រមាណជាពាក់កណ្តាលនៃពួកគេជាជនស៊ីវិល ក្នុងនោះមានកុមារ១២នាក់ ត្រូវបានគេសម្លាប់នៅក្នុងការវាយឆ្មក់របស់អ៊ីស្រា-អែល ។ រ៉ុក្កែតជាង៥០០គ្រាប់ ត្រូវបានគេបាញ់ចេញពីតំបន់ហ្គាហ្សា បានវាយប្រហារអុីស្រាអែលដោយ សម្លាប់មនុស្សបីនាក់ និងរបួសរាប់សិបនាក់ផ្សេងទៀត។

អ៊ីស្រាអែល បានចាប់ផ្តើមយុទ្ធនាការវាយប្រហារផ្លូវអាកាសជា ទ្រង់ទ្រាយធំរបស់ខ្លួន កាលពីថ្ងៃពុធ ដោយសម្លាប់ជនសកម្មប្រ-យុទ្ធឆ្មើមម្នាក់របស់ក្រុមអ៊ិស្លាមនិយមហាម៉ាស់ដែលកាន់កាប់តំ បន់ហ្គាហ្សា និងច្រានចោលអត្ថិភាពរបស់អ៊ីស្រាអែល ជាមួយនឹងបំណងដែលបានប្រកាសពីការកំ ញើញក្រុមខ្មាន់កាំភ្លើង នៅក្នុងបរិព័ទ្ធភូមិឆ្នេរសមុទ្រនោះ កុំឲ្យបាញ់គ្រាប់រ៉ុក្កែតដែលបានយាយីបណ្តាសហគមន៍ភាគខាងត្បូងរបស់ខ្លួនជាច្រើនឆ្នាំមកហើយ។
សូមអានព័ត៌មានពិស្តារនៅក្នុងកាសែតភ្នំពេញប៉ុស្តិ៍ ភាសារខ្មែរ។
ភ្នំពេញ ប៉ុស្តិ៍

