
ក្រុងគែរ: មនុស្ស៥០នាក់ ភាគច្រើនជាកុមារបានស្លាប់នៅពេលរថភ្លើងមួយខ្សែ បានបុករថយន្តក្រុងសាលាមយយគ្រឿង ខណៈវា បានឆ្លងកាត់ផ្លូវរថភ្លើងនោះ នៅខាងត្បូងក្រុងគែរ កាលពីថ្ងៃសៅរ៍ដោយបានដុតកំហឹងសាធារណៈបន្ថែមទៀតចំពោះបណ្ដាញដឹកជញ្ជូនមិនសូវល្អនៅអេហ្ស៊ីប។
ក្រុមសាក្សីបាននិយាយថា របាំង ហាមឆ្លងកាត់នៅឯចំណុចផ្លូវខ្វែងនោះគឺបើកចំហរ នៅពេលរថភ្លើងនោះបានបុករថយន្តក្រុងនោះ។ រដ្ឋមន្ត្រីដឹកជញ្ជូនលោក ម៉ូហាម៉េត រ៉ាសាដ និង ជាប្រមុខអាជ្ញាធរផ្លូវដែកបានលាលែង ហើយប្រធានាធិបតីលោក ម៉ូហាម៉េត មួរស៊ី បានថ្លែងថា អ្នកទទួលខុសត្រូវនឹងត្រូវទទួលខុសត្រូវចំពោះរឿងនេះ។
ដោយសារកម្លាំងបុកគ្នារថយន្តក្រុងបានខូចខាតពាក់កណ្ដាល។ ឈាម បានប្រឡាក់ជាប់នៅផ្នែកខាងមុខនៃម៉ាស៊ីនរថភ្លើង ហើយកាបូបសិស្ស និងសៀវភៅអាន ដែលខ្លះប្រឡាក់ឈាមនោះ បានខ្ទាតរាយប៉ាយពេញទីនោះ។

មន្ត្រីសន្តិសុខជាន់ខ្ពស់ម្នាក់ នៅក្នុងតំបន់អាស៊ីត ក្បែរកន្លែងបុកគ្នានោះបាននិយាយថា ក្នុងចំណោមអ្នកស្លាប់ទាំងអស់គឺមានកុមារតែពីរនាក់ប៉ុណ្ណោះ ដែលមានអាយុពី៤ ទៅ៨ឆ្នាំ។ ស្ត្រីម្នាក់ និងអ្នកបើកបររថយន្តក៏បានស្លាប់ដែរ។
សូមអានព័ត៌មានពិស្តារនៅក្នុងកាសែតភ្នំពេញប៉ុស្តិ៍ ភាសារខ្មែរ។
ភ្នំពេញ ប៉ុស្តិ៍

