Headlines:

មីយ៉ាន់​ម៉ា​ សន្យាពិនិត្យ​សិទ្ធិរបស់​អំបូរ​រ៉ូហ៊ីង​យ៉ា



MYANMAR_B

បុរី​ញូវ​យ៉ក​: ប្រធានា​ធិបតី​មីយ៉ាន់​ម៉ា​ បាន​សន្យា​ពិចារណា​ពី​សិទ្ធិ​ថ្មី​សម្រាប់​ជន​ជាតិ​ភាគ​តិច​រ៉ូហ៊ីង​យ៉ា​​គ្មាន​រដ្ឋ​​ នៅ​មុនពេល​ដំ-ណើរ​ទស្សន​កិច្ច​ជា​ប្រវត្តិ​សាស្ត្រ​របស់​លោក​ប្រធានា​ធិបតី​ បារ៉ាក់​ អូបាម៉ា​ ប៉ុន្តែ​មិន​បាន​​ធ្វើ​​​​ការ​ប្ដេជ្ញា​ចិត្ត​ទាំង​ស្រុង​ថា ភាព​ជា​ពល​រដ្ឋ​ និង​សេរី​ភាព​ថ្មី​ផ្សេង​ទៀត​ នឹង​ត្រូវ​បាន​ផ្ដល់​ឲ្យ​នោះ​ទេ។

ក្នុង​លិខិត​មួយ​ដែល​បាន​ផ្ញើ​ទៅ​អ.ស.ប.​កាល​ពី​ថ្ងៃ​សុក្រ​ ប្រធានា​ធិបតី​ ថេន សេន ​​បានធ្វើ​សេចក្តី​ថ្លែងការ​ណ៍ផ្សះ​ផ្សា​គ ្នា​ដែល​បាន​ថ្កោល​ទោស​«​អំពើ​ហិង្សា​គ្មាន​ន័យ​​»​នៅ​ក្នុង​រដ្ឋ​រ៉ាក់​ឃីន​ភាគ​ខាង​លិច​រវាង​ក្រុម​ពុទ្ធ​សាសនិក​រ៉ាក់​ឃីន និង មូស្លីម​រ៉ូហ៊ីង​យ៉ា។

លោក ថេន សេន ​បាន​ប្រាប់​ក្រុម​មេដឹក​នាំ​សាសនា​ថា៖ «​មាន​ក្រុមជាតិ​និយម​ និង​ក្រុម​សាសនា​​ជ្រុល​និយម ​ដែល​បាន​ញុះ​ញង់​ និង​អុជ​បញ្ឆេះ​​ដោយ​មិន​សម​ហេតុ​ផល​នៅ​ពីក្រោយ​ហេតុ​ការណ៍​នេះ​ដើម្បី​ធ្វើ​ឲ្យ​រាល​ដាល​អំពើ​ហិង្សា​ក្នុង​សាសនា​»។

សូមអាន​ព័ត៌មាន​ពិស្តារ​នៅ​ក្នុង​កាសែត​ភ្នំពេញ​ប៉ុស្តិ៍ ភាសារ​ខ្មែរ។

This content has been locked. You can no longer post any comments.
Show/hide comments
busy