Headlines:

លោក​ប្រធានាធិបតី​អូបាម៉ា​ មក​ដល់​មីយ៉ាន់ម៉ា​ហើយ



Obama-and-Hilarya

ភ្នំពេញៈ លោក​ប្រធានាធិបតី បារ៉ាក់ អូបាម៉ា​បាន​មក​ដល់​ប្រទេស​មីយាន់ម៉ា​ហើយ​នៅ​ថ្ងៃ​ចន្ទ ទី​១៩​នេះ ដែល​ជា​ដំណើរ​ទស្សន​កិច្ច​លើក​ដំបូង​របស់​ប្រធានា​ធិប​តី​សហរដ្ឋ​អាមេរិក ដែល​ប្រទេស​ក្នុង​តំបន់​អាស៊ាន​អាគ្នេយ៍​មួយ​នេះ បាន​នឹង​កំពុង​ធ្វើ​ការ​បើក​ចំហរ​ឡើង​វិញ បន្ទាប់​ពី​ជិត​កន្លះ​សតវត្សរ៍​ក្រោម​ការ​ដឹក​នាំ​របស់​យោធា។

យន្តហោះ​របស់​លោក​អូបាម៉ា បាន​ចុះ​ចត​នៅ​ព្រលាន​យន្ត​ហោះ​អន្តរជាតិ​ក្នុង​ទីក្រុង យុំាង​ហ្គន ដែល​រូប​លោក​នឹង​ត្រូវ​ជួប​លោក ប្រធានាធិបតី ថេន សេន ដែល​ជា​អ្នក​ដឹក​នាំ​ការ​ធ្វើ​កំណែ​ទម្រង់​សេដ្ឋកិច្ច និង​នយោបាយ​ចាប់​តាំង​ពី​ចូល​កាន់​ដំណែង​កាល​ពី​ខែ​មិនា ឆ្នាំ​២០១១​មក។ ហើយ​បន្ទាប់​លោក​អូបាម៉ា និង​ត្រូវ​ជួប​លោក​ស្រី​អ៊ុង សាង​ស៊ូជី ដែលជា​អ្នក​បាន​ដឹក​នាំ​ឲ្យ​មាន​ប្រជាធិបតេយ្យ​នោះ។

លោក​អូបាម៉ា និង​ចំណាយ​ពេល​ ៦ ម៉ោង​នៅ​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា មុន​ពេល​ហោះ​មក​ប្រទេស​កម្ពុជា ដើម្បី​ចូល​រួម​កិច្ច​ប្រជុំ​កំពូល​អាស៊ាន និង​ប្រទេស​ដៃគូរ​ផ្សេងៗ​ទៀត។

សូម​បញ្ជាក់​ថា លោក​បារ៉ាក់ អូបាម៉ា ទើប​តែ​ចាក​ចេញ​ពី​ប្រទេស​ថៃ​កាល​ពី​ព្រឹក​ថ្ងៃ​នេះ ផង​ដែរ នៅ​ក្នុង​ដំណើរ​ទស្សន​កិច្ច​ក្នុង​តំបន់​អាស៊ី​អគ្នេយ៍​នេះ។

This content has been locked. You can no longer post any comments.
Show/hide comments
busy