សួស្តីឆ្នាំថ្មី! កាសែត​ភ្នំពេញ ប៉ុស្តិ៍ សូម​ជម្រាប​ជូន​ដំណឹង​ដល់​ប្រិយ​មិត្ត​អ្នក​អាន និង​អ្នក​ផ្សាយ​ពាណិជ្ជកម្ម​ទាំង​អស់​ឲ្យ​បាន​ជ្រាប​ថា ដើម្បី​ចូល​រួម​អបអរ​ពិធី​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ ប្រពៃណី​ជាតិ​ខាង​មុខ​នេះ ​ភ្នំពេញ ប៉ុស្តិ៍ នឹង​ផ្អាក​ចេញ​ផ្សាយ​ពី​ថ្ងៃទី​១៤ ១៥ ១៦ និង​១៧ មេសា ​២០១៤ ហើយ​នឹង​ចាប់​ផ្តើម​ចេញ​ផ្សាយ​ជា​ធម្មតា​ឡើង​វិញ​នៅ​ថ្ងៃ​ទី ១៨ មេសា ឆ្នាំ​២០១៤។ ភ្នំពេញ ប៉ុស្តិ៍ ​សូម​ជូន​ពរ មិត្ត​អ្នក​អាន និង​អ្នក​ផ្សាយ​ពាណិជ្ជកម្ម​ទាំងអស់ ជួប​តែ​សេចក្តី​សុខ សុភមង្គល​គ្រប់​ៗ​គ្នា និង​គ្រប់​ពេល​វេលា នាឆ្នាំថ្មី​​នេះ។
Headlines:

លោក​អូបាម៉ា មក​ដល់​កម្ពុជា​ហើយ



Barak_Obama

ភ្នំពេញៈ ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក​បារ៉ាក់ អូបាម៉ា​បាន​ធ្វើ​ដំណើរ​មក​ដល់​ប្រទេស​កម្ពុជា​ហើយ​នៅ​ល្ងាច​ថ្ងៃ​ចន្ទ ទី​១៩​ខែ​វិច្ឆិកា​នេះ បន្ទាប់​ពី​ទស្សន​កិច្ច​នៅ​ប្រទេស​ថៃ និង​មីយ៉ាន់ម៉ា​មក។

នេះ​គឺជា​ដំណើរ​ទស្សន​កិច្ច​នៅ​អាស៊ី​អគ្នេយ៍​លើក​ទី១ បន្ទាប់​ពី​រូប​លោក​បាន​ជាប់​ឆ្នោត​ជា​ប្រធានា​ធិប​តី​អាមេរិក​អាណត្តិ​ទីពីរ និង​ជា​គោល​នយោ​បាយ​ការ​បរទេស​មួយ​របស់​លោក​ផង​ដែរ។

លោក​ប្រធានាធិបតី​អូបាម៉ា ក៏​នឹង​ជួប​ពិភាក្សា​ទ្វេភាគី​ជាមួយ​នឹង​លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន​ សែន មុន​កិច្ច​ប្រជុំ​កំពូល​អាស៊ាន អាមេរិក និង​អាស៊ី​បូព៌ា។ នៅ​ថ្ងៃ​អង្គារ​ទី​២០ ខែ​វិច្ឆិកា លោក​អូបាម៉ា ក៏​នឹង​ជួប​ពិភាក្សា​ជាមួយ​នឹង​លោក​នាយក​រដ្ឋ​មន្ត្រី​ចិន​ វេន ជាប៉ាវ​ផង​ដែរ។

សូម​បញ្ជាក់​ថា នេះ​គឺជា​លើក​ទីមួយ​ហើយ​ដែល​ប្រធានាធិបតី​សហរដ្ឋអា​មេរិក បាន​មក​ប្រទេស​កម្ពុជា។ ចំណែក​កម្ពុជា ក្នុង​នាម​ជា​ប្រធាន​អាស៊ាន បាន​ខិត​ខំ​ពង្រឹង​សន្តិសុខ និង​មាន​ការ​យាម​ល្បាត​យ៉ាង​ខ្លាំង​ក្លា​ក្នុង​ការពារ​មេដឹកនាំ​ពិភព​លោក។

This content has been locked. You can no longer post any comments.
Show/hide comments
busy