សាលា រាជធានី ភ្នំពេញ បាន ចេញ សារាចរណ៍មួយ កំណត់ឲ្យម្ចាស់ស្ថានីយ៍ប្រេងសាំង និង ហ្គាស ដែលមានទីតាំងស្ថិតនៅតាមដងវិថីសំខាន់ៗ ដែលត្រូវក្បួនគណៈប្រតិភូឆ្លងកាត់តម្រូវឲ្យម្ចាស់ស្ថានីយ៍ទាំងនោះផ្អាកធ្វើអាជីវកម្ម ចាប់ពីថ្ងៃទី១៩-២០ ខែវិច្ឆិកាដែលសារាចរណ៍ណែនាំនេះបានចេញកាលពីថ្ងៃទី១៦វិច្ឆិកា។
ចំពោះមហាវិថីដែលត្រូវហាមឃាត់រួមមាន៖ តាមបណ្តោយមហាវិថីសហព័ន្ធរុស្សី មហាវិថីម៉ៅសេទុង មហាវិថីព្រះមុនីវង្ស មហាវិថីសុធារសនិងតាមបណ្តោយមហាវិថីព្រះនរោត្តម។
ទី១គឺចាប់ពីអាកាសយានដ្ឋានអន្តរជាតិភ្នំពេញតាមបណ្តោយមហាវិថីសហព័ន្ធរុស្សីរហូតដល់ស្តុបបេកាសេ និង ពីស្តុបបេកាសេ តាមមហាវិថីព្រះមុនីវង្សរហូតដល់រង្វង់មូលស្តាតចាស់។
ទី២ចាប់ពីសណ្ឋាគារសូហ្វីតែលភ្នំពេញភូគីត្រា កាត់តាមមហាវិថីព្រះសុធារស មហាវិថី ព្រះនរោតម្ត និងមហាវិថីសហព័ន្ធរុស្សីរហូតដល់វិមានសន្តិភាព។
ទី៣ចាប់ពីសណ្ឋាគារអាំងទៃកង់ទីណង់តាល់តាមមហាវិថីម៉ៅសេទុង មហាវិថីព្រះនរោតម្ត និងមហាវិថីសហព័ន្ធរុស្ស៊ីរហូតដល់វិមានសន្តិភាព។
ភ្នំពេញ ប៉ុស្តិ៍

