Headlines:

​សរសើរនិង​សម្ពាធ ខណៈ​​លោក​អូបាម៉ា​ទស្សន​​កិច្ច​មីយ៉ាន់ម៉ា



OBAMA-MYANMAR-07

ក្រុង​យ៉ាំង​ហ្គោនៈ លោក​បារ៉ាក់ អូបាម៉ា បាន ក្លាយជា​ប្រធានា​ធិបតី​​អាមេរិក​ដែល​កំពុង​កាន់​អំណាចដំបូង​ដែល​បាន​បំពេញ​ទស្សន​​កិច្ច​​nO មីយ៉ាន់​ម៉ា​​កាល​​ពី​ថ្ងៃ​ចន្ទ ​ក្នុង​អំឡុង​​ដំណើរ​ទស្សន​កិច្ច​៦​ម៉ោង​លឿន​ដូច​ខ្យល់​ព្យុះ​​​ ដោយ​ព្យាយាមស្វែង​រក​តុល្យ​ភាព រវាង​ការ​សរសើរ​ការ​វិវត្តន៍​របស់​រដ្ឋា​ភិបាល​ក្នុង​ការ​រលាស់​ខ្លួន​ពី​របប​​យោធា និងជំរុញ​កំណែ​ទម្រង់​បន្ថែម។​

ការ​ឈប់​សំចត​ដំបូង​របស់​លោក អូបាម៉ា គឺ​ការ​ជួប​ជា​មួយ​​លោក​ប្រធានា​ធិបតី ថេន សេន អតីត​សមា​ជិក​រដ្ឋការយោធា ​​ដែល​​បាន​ដឹក​នាំ​កំណែ​ទម្រង់​ ចាប់​តាំង​ពី​លោក​បាន​ចូល​កាន់​​តំណែង​កាល​ពី​ខែ​មីនា ឆ្នាំ​២០១១​។

ដោយ​មាន​លោក ថេន សេន នៅ​ក្បែរ​​​ លោក អូបាម៉ា បានប្រាប់​​ក្រុម​អ្នក​​យក​ព័ត៌​​មាន​ថា​៖«​ខ្ញុំបានរួម​ចំ​ណែក​ជា​មួយ​គាត់​នូវ​ការ​ពិត​ថា ខ្ញុំ ​ទទួល​ស្គាល់​ចំណុច​នេះគឺ​គ្រាន់​តែ​​ជាជំហាន​ដំបូង​​នៅ​លើ​ការ​ធ្វើ​ដំណើរ​ដ៏វែង​ឆ្ងាយមួយ​»​។

​ដោយ​ប្រើ​ឈ្មោះ​ប្រទេសថា​មី​យ៉ាន់ម៉ា មិន​មែន​ភូមា ​ដែលអាមេរិកប្រើ​ លោក បានថ្លែង​ថា​៖«​​ប៉ុន្តែ​យើងគិត​ថា ​ដំណើរ​​នៃកំណែ​ទម្រង់​លទ្ធិ​ប្រជា​ធិបតេយ្យ ​និង​សេដ្ឋ​កិច្ច​​នៅ​ទី​នេះ ​នៅ​មីយ៉ាន់​ម៉ា ​ដែល​ត្រូវ​បាន​ចាប់​ផ្តើម​ដោយ​​លោក​ប្រធានា​ធិបតី ជា​កំណែ​​ទម្រង់​មួយ​ដែល​នាំ​ទៅ​រក​ឱកាស​​​អភិ​វឌ្ឍន៍​​ពុំ​គួរ​ឲ្យ​ជឿ​»​។

ថ្លែង​​ជា​ភាសា​មីយ៉ាន់​ម៉ា​ជា​មួយ​អ្នក​អ្នក​បក​ប្រែ​ម្នាក់​​ លោក ថេន សេន ​បាន​ឆ្លើយ​តប​ថា ភាគី​​ទាំង​ពីរនឹង​ឈាន​ទៅ​មុខ​ «​ដោយ​ផ្អែក​លើ​ទំនុក​ចិត្ត​ ការ​គោរព និង​ការ​យោគ​យល់​គ្នា​ ទៅ​វិញ​ទៅ​មក​​»​។

លោកបាន​​​បន្ថែម​ថា​៖«​ក្នុង​អំឡុង​ពេល​កិច្ច​ពិភាក្សា​របស់​​យើង យើង ក៏​បានឈាន​ដល់​កិច្ច​ព្រមព្រៀង​​មួយ​ដើម្បីការ​អភិ​វឌ្ឍន៍​នៃ​លទ្ធិ​ប្រជា​ធិបតេយ្យ​នៅ​មីយ៉ាន់​ម៉ា និងដើម្បី​ការ​លើក ស្ទួយ​សិទ្ធិ​មនុស្ស​​​ស្រប​តាម​ស្តង់​ដា​អន្តរ​ជាតិ​»​។

សូមអាន​ព័ត៌មាន​ពិស្តារ​នៅ​ក្នុង​កាសែត​ភ្នំពេញ​ប៉ុស្តិ៍ ភាសារ​ខ្មែរ។

OBAMA-MYANMAR-02 OBAMA-MYANMAR-06
This content has been locked. You can no longer post any comments.
Show/hide comments
busy