
ក្រុងហ្សេរូសាឡឹម/ហ្គាហ្សាៈ សម្ពាធពីអន្តរជាតិសម្រាប់បទឈប់បាញ់មួយក្នុងតំបន់ហ្គាហ្សាស្រ្ទីព បានដាក់ប្រធានាធិបតីអ៊ិស្លាមនិយមថ្មីរបស់អេហ្ស៊ីបក្នុងទីផ្តោតអារម្មណ៍កាលពីថ្ងៃអង្គារ បន្ទាប់ពីការបាញ់រ៉ុក្កែតរបស់ក្រុមប៉ាឡេស្ទីន និងការវាយប្រហារផ្លូវអាកាសរបស់អ៊ីស្រាអែល ចំនួន៦ថ្ងៃជាប់គ្នា ដែលបានសម្លាប់មនុស្សជាង ១០០នាក់។
ក្រុមមេដឹកនាំរបស់អុីស្រាអែល បានថ្លឹងថ្លែងពីផលចំណេញ និងគ្រោះថ្នាក់នៃការបញ្ជូនរថក្រោះ និងទាហានថ្មើរជើងទៅក្នុងបរិព័ទ្ធភូមិឆ្នេរសមុទ្រ ដែលមានមនុស្សច្រើនកកកុញ ពីរខែមុនការបោះឆ្នោតអ៊ីស្រាអែលមួយ និងបានបង្ហាញថា ពួកគេ ចង់បានច្រកការទូត ដែលគាំទ្រដោយមហាអំណាចពិភពលោកជាង ក្នុងនោះមានប្រធានាធិបតីអាមេរិកបារ៉ាក់ អូបាម៉ា សហភាពអឺរ៉ុបនិងរុស្ស៊ីជាដើម។
ដំណោះបែបណាមួយនោះ អាចឆ្លងកាត់តាមរយៈអេហ្ស៊ីប ជាអ្នកជិតខាងមួយទៀតរបស់តំបន់ហ្គាហ្សា និងជារដ្ឋអារ៉ាប់ធំបំផុត ដែលការបណ្តេញសម្ព័ន្ធមិត្តអាមេរិក លោកហូស្នី មូបារ៉ាក់ និងការជាប់ឆ្នោតរបស់ប្រធានាធិបតីម៉ូហាម៉េត មួរស៊ី ជាផ្នែកមួយនៃការរៀបចំឡើងវិញដ៏ធំនូបតំបន់មជ្ឈិមបូព៌ា ដែលបង្កដោយការបះបោរអារ៉ាប់ ហើយពេលនេះកំពុងប៉ះពាល់ជម្លោះអ៊ីស្រាអែល-ប៉ាឡេស្ទីន។

លោក មួរស៊ី ដែលគណបក្សភាតរភាពមូស្លីមរបស់លោក គឺជាអ្នកព្រានប្រដៅស្ថាបនិករបស់ហាម៉ាស់ បានទទួលទូរស័ព្ទពីប្រធានាធិបតីអូបាម៉ាកាលពីថ្ងៃចន្ទ ដោយប្រាប់លោកថា ក្រុមហាម៉ាស់ ត្រូវតែបញ្ឈប់ការបាញ់រ៉ុក្កែតចូលអុីស្រាអែល ។ ត្រូវដកស្រង់ដោយសេតវិមាន លោក អូបាម៉ា ក៏បាននិយាយថា លោកមានការសោកស្តាយចំពោះការស្លាប់ជនស៊ីវិល ដែលភាគច្រើនជាពលរដ្ឋប៉ាឡេស្ទីន។
សូមអានព័ត៌មានពិស្តារនៅក្នុងកាសែតភ្នំពេញប៉ុស្តិ៍ ភាសារខ្មែរ។
ភ្នំពេញ ប៉ុស្តិ៍

