
ក្រុងព្រុចសែល/ដាម៉ាស់: ក្រុមរដ្ឋមន្ត្រីការបរទេសអឺរ៉ុបបាននិយាយថា ពួកគេចាត់ទុកក្រុមសម្ព័ន្ធភាពជាតិដែលទើបនឹងបង្កើតនៅស៊ីរីថា ជា«ក្រុមតំណាងស្របច្បាប់»របស់ពលរដ្ឋស៊ីរី ខណៈក្រុមឧទ្ទាមនៅស៊ីរីបាននិយាយថា ពួកគេបានកាន់កាប់ទីបញ្ជាការមូលដ្ឋានកងទ័ពក្បែរក្លោងទ្វារក្រុងដាម៉ាស់ភាគខាងត្បូង។
សេចក្ដីថ្លែងការណ៍ពីក្រុមរដ្ឋមន្ត្រី២៧រូបរបស់សហភាពអឺរ៉ុប (EU)កាលពីថ្ងៃអង្គារ បានស្វាគមន៍ការបង្កើតក្រុមសម្ព័ន្ធជាតិកាលពីថ្ងៃទី១១វិចិ្ឆកាសម្រាប់កងកម្លាំងបដិវត្តន៍និងប្រឆាំងស៊ីរី និងបាននិយាយថា៖«អឺរ៉ុបចាត់ទុកពួកគេថាជាតំណាងស្របច្បាប់តាមបំណងប្រាថ្នារបស់ពលរដ្ឋស៊ីរី។កិច្ចព្រមព្រៀងនេះគឺ តំណាងឲ្យការបោះជំហានដ៏ធំមួយឆ្ពោះទៅរកការឯកភាពគ្នាជាចាំបាច់ របស់ក្រុមប្រឆាំងស៊ីរី»។
សូមអានព័ត៌មានពិស្តារនៅក្នុងកាសែតភ្នំពេញប៉ុស្តិ៍ ភាសារខ្មែរ។
ភ្នំពេញ ប៉ុស្តិ៍

