
ក្រុងប៉ាត់ណា: ក្រុមអាជ្ញាធក្នុងរដ្ឋប៊ីហារ កាលពីថ្ងៃអង្គារ បានចាប់ផ្តើមការស៊ើបអង្កេត រកមូលហេតុដែលបង្កការរត់ជាន់គ្នាដែលបានសម្លាប់មនុស្ស១៨នាក់ នៅឯពិធីបុណ្យសាសនាមួយ។
ប៉ូលិស បាននិយាយថា មនុស្សយ៉ាងតិច១៨នាក់បានស្លាប់កាលពីថ្ងៃចន្ទ ហើយជាច្រើននាក់ទៀតបានរងរបួសនៅការរត់ជាន់គ្នាក្រោយពីការបាក់ស្ពានដែលបង្កជាការរត់ជាន់គ្នានៅក្នុងអំឡុងពេលពិធីបុណ្យហិណ្ឌូមួយ នៅក្នុងក្រុងប៉ាត់ណា ។
ក្នុងចំណោមអ្នកស្លាប់និងរបួស មានកុមារនិងស្រី្តជាច្រើននាក់ ដែលបានមកកាន់ច្រាំងទន្លេគង្គារ ក្នុងរដ្ឋប៊ីហារ ភាគខាងកើតឥណ្ឌានេះដើម្បីចូលរួមពិធីបុណ្យ Chhath ជាបុណ្យហិណ្ឌូដ៏ធំបំផុតនៅក្នុងរដ្ឋនេះ។

សូមអានព័ត៌មានពិស្តារនៅក្នុងកាសែតភ្នំពេញប៉ុស្តិ៍ ភាសារខ្មែរ។
ភ្នំពេញ ប៉ុស្តិ៍

