
ក្រុងប៉េកាំងៈ ចិន បានបញ្ជាក់ថា តារានយោបាយកំពុងឡើងកូដ លោក ស៊ុន ឆេងកាយ ត្រូវបានតែងតាំងជាតំណែងមេបក្សកុម្មុយនិស្តសម្រាប់ក្រុងចុងគីនភាគនិរតី ដែលញាំញីដោយរឿងអាស្រូវ ដោយកាន់ការងារចាស់របស់លោកបូ ស៊ីឡាយ ដែលអាប់ ឱនកិត្តយស នៅក្នុងក្រុងធំបំផុតរបស់ប្រទេសនេះ។
ក្នុងនាមជាប្រធានបក្សចុងគីនធំសម្បើម ដែលគេបន្សល់ទុកជាមួយបញ្ហាបន្ទាប់ពីអំពើពុករលួយ និងរឿងអាស្រូវឃាតកម្ម ដែលពាក់ព័ន្ធនឹងលោក បូ លោក ស៊ុន នឹងត្រូវតែដោះស្រាយជាមួយកេរ្តិ៍តំណែលរបស់លោកបូ អតីតជនមានមហិច្ឆិតានៅចំបេះដូងនៃរឿងអាស្រូវនយោបាយធំបំផុតរបស់ចិនក្នុងពេលជាច្រើនទសវត្សរ៍។
ការតែងតាំងលោកស៊ុន ត្រូវបាន គេប្រកាសក្នុងសេចក្តីថ្លែងការណ៍ខ្លីមួយដែលត្រូវចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មានស៊ីនហួកាល ពីថ្ងៃអង្គារ។
ទង្វើនេះ បានធ្វើឡើងបន្ទាប់ពីចិន បានបញ្ចុះតួនាទីរបស់ប្រមុខសន្តិសុខផ្ទៃក្នុងកាលពីថ្ងៃចន្ទ ជាផ្នែកមួយនៃចំណាត់ការចំពោះវីរៈជនកំពូលថ្មី និងតូចជាង។
ទីភ្នាក់ងារសារព័ត៌មានផ្លូវការស៊ីហួ បានរាយការណ៍ក្នុងសេចក្តីប្រកាសខ្លីមួយថា តំណែងរបស់លោកជូ យោះុងកាង ជាប្រធានគណៈកម្មាធិការនយោបាយ និងកិច្ចការច្បាប់ ដែលជាស្ថាប័នធំមួយឃ្លាំមើលគោលនយោបាយច្បាប់ទម្លាប់ ត្រូវបានជំនួសដោយរដ្ឋមន្រ្តីសន្តិសុខសាធារណៈលោក ម៉េង ជានជូ។
សូមអានព័ត៌មានពិស្តារនៅក្នុងកាសែតភ្នំពេញប៉ុស្តិ៍ ភាសារខ្មែរ។
ភ្នំពេញ ប៉ុស្តិ៍

