Headlines:

ហ៊ីឡារី ស្វែង​រក​បទ​ឈប់​បាញ់ ក្រុងហ្គាហ្សា​រង្គោះ​រង្គើ ពល​រដ្ឋ​អ៊ីស្រាអែល​ស្លាប់​



GAZA_B

ក្រុងហ្សេរូសាឡឹម/ហ្គាហ្សា: ការ​វាយ​ប្រហារ​ផ្លូវ​អាកាស​របស់​អ៊ីស្រាអែល​បាន​ធ្វើ​ឲ្យ​រង្គើរ​​តំបន់​ហ្គាហ្សា​ស្ទ្រីព​ ហើយ​គ្រាប់​រ៉ុក្កែត​ប៉ាឡេស្ទីន​ជា ច្រើន បាន​វាយ​ប្រហារ​ទូទាំង​ព្រំដែន​ ខណៈ​រដ្ឋ​មន្ត្រី​ការ​បរ​ទេស​អាមេរិក ​លោក​ស្រី​ ហ៊ីឡារី ​គ្លីន​តុន​ បាន​ធ្វើ​ការ​ចរចា​នៅ​ក្នុង​ក្រុង​ហ្សេរូ​សា ឡឹម​កាល​ពី​ព្រលឹម​ថ្ងៃ​ពុធ​ ដោយ​ស្វែង​រក​បទ​ឈប់​មួយ​ ដែល​អាចរារាំងប្រតិបត្តិការ​នៃកង​ទ័ព​ជើង​គោក​​របស់​អ៊ីស្រាអែល​។

ក្រុម​ហាម៉ាស់​ ដែល​ជា​ចលនា​អ៊ីស្លាម​និយម​គ្រប់​គ្រង​តំបន់​កា​ហ្សា​ និង​អេហ្ស៊ីប​ ដែល​រដ្ឋា​ភិ​បាល​អ៊ិស្លាម​និយម​ថ្មី​របស់​ខ្លួន ​កំពុង​ព្យា​យាម​សម្រប​សម្រួល​​បទ​ឈប់​បាញ់​មួយ​​ បានផ្ញើ​ក្ដី​សង្ឃឹម​ចំពោះ​បទ​ឈប់​បាញ់​កាល​បី​រាត្រី​​ថ្ងៃ​អង្គារ​ ប៉ុន្តែ​នៅ​ពេល​លោក​ស្រី ហ៊ី​ឡារី​ បាន​ជួប​នាយក​រដ្ឋ​មន្ត្រី​អ៊ីស្រា​អែល​លោក បេន​ចា​មីន​ នេតាន់ញ៉ា​ហ៊ូ​ វាក៏ប្រា​កដថា​នឹង​មាន​ការ​ជជែក​តវ៉ាច្រើន​ទៀត​ និង​អំពើ​ហិង្សា​បន្ថែម​ទៀត។

GAZA_B1

នៅ​ក្រុង​គែរ​​ក្រុម​មេ​ដឹក​នាំ​ក្រុម​ហាម៉ាស់​​បាន​ចោទ​ប្រកាន់​រដ្ឋ​ជ្វីហ្វ​នេះ​ថា ​មិន​បានឆ្លើយ​តប​សំណើ​​ទាំង​នោះ​ទេ និង​​បាន​និយាយ​ថា ការ​ប្រកាស​ស្ដីពី​ការ​ឈប់​​បាញ់​​នឹង​មិន​កើត​មាន​ទេ​នៅ​មុន​ពេលថ្ងៃ​ នៅ​ថ្ងៃពុធ​​។ វិទ្យុ​អុីស្រាអែល​បាន​ស្រង់​សម្ដី​មន្ត្រី​អ៊ីស្រាអែល​ម្នាក់​ ដូចបាន​ថ្លែង​ថា ​បទ​ឈប់​បាញ់​ត្រូវ​បានបង្អាក់​ដោយ សារ​តែ​«មាន​ការ​ពន្យារ​ពេលនា​ទី​ចុង​ក្រោយ​នៅ​ក្នុង​ការ​យោគ​យល់​គ្នា​ រវាង​ក្រុម​ហាម៉ាស់​និង​អ៊ីស្រាអែល​»។

សូមអាន​ព័ត៌មាន​ពិស្តារ​នៅ​ក្នុង​កាសែត​ភ្នំពេញ​ប៉ុស្តិ៍ ភាសារ​ខ្មែរ។

This content has been locked. You can no longer post any comments.
Show/hide comments
busy