
ក្រុងហ្សាគ្រេប: អតីតនាយករដ្ឋមន្ត្រីក្រូអាតលោក អ៊ីវ៉ូ សាណាឌ័រ ត្រូវបានគេកាត់ទោសដាក់ពន្ធនាគារ រយៈពេល១០ឆ្នាំកាលពីថ្ងៃពុធពីបទទទួលសំណូកពីក្រុម ហ៊ុនបរទេសពីរ ដោយធ្វើឲ្យលោក ក្លាយជាមន្ត្រីរដ្ឋជាន់ខ្ពស់មួយរូប ត្រូវគេផ្ដន្ទាទោសពីបទអំពើពុករលួយនៅក្នុងរដ្ឋអនា គតសមាជិកសហភាពអឺរ៉ុបនេះ។
ក្រូអាតគ្រោងនឹងចូលរួមក្នុងអឺរ៉ុបនៅខែកក្កដា ឆ្នាំ២០១៣ ហើយការកាត់ទោសលោកសាណាឌ័រ ទំនងជាត្រូវគេមើលឃើញថាជាភស្តុតាងដែលខ្លួនកំពុងតែកម្ចាត់អំពើពុករលួយ។ កិច្ចប្រឹងប្រែងរបស់ ខ្លួនក្នុងការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្ម និងអំពើពុករលួយនេះ កំពុងត្រូវបានឃ្លាំមើលយ៉ាងប្រុងប្រយ័ត្ន ពេលប្រទេសនេះ ចូលរួមក្នុងប្លុកនេះជាផ្លូវការ។
តុលាការក្រុងហ្សាក្រេប បានរកឃើញពិរុទ្ធភាពរបស់ លោកសាណាឌ័រ វ័យ៥៩ឆ្នាំពីបទព្រមព្រៀងគ្នាកាលពីឆ្នាំ២០០៨ទទួលយកសំណូកពីក្រុមហ៊ុនថាមពល Group MOL របស់ហុងគ្រី ចំនួន៥លានអឺរ៉ូ ជាថ្នូរនឹងការផ្ដល់ឲ្យក្រុមហ៊ុននេះនូវការគ្រប់គ្រងពេញសិទ្ធិលើក្រុមហ៊ុនINAទាក់ទងនឹងប្រេងរបស់ក្រូអាត។
សូមអានព័ត៌មានពិស្តារនៅក្នុងកាសែតភ្នំពេញប៉ុស្តិ៍ ភាសារខ្មែរ។
ភ្នំពេញ ប៉ុស្តិ៍

