
បុរីញូវយ៉ក/ហ្គូម៉ាៈ ក្រុមប្រឹក្សាសន្តិសុខអ.ស.ប. បានថ្កោលទោសកក្រុមឧទ្ទាម M23 នៅភាគខាងកើតនៃសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោកាលពីថ្ងៃពុធ ពីបទដណ្តើមកាន់កាប់ទីរួមខេត្តមួយ ខណៈអ.ស.ប. បានការពារកម្លាំងរក្សាសន្តិសុខរបស់ខ្លួនដែលបានបោះបង់ការប្រយុទ្ធដើម្បី ក្រុងហ្គូម៉ា។
ក្រុមប្រឹក្សា ដែលមានសមាជិក១៥ប្រទេស បានអនុម័តជាឯកឆន្ទនូវសេចក្តីសម្រេចចិត្តមួយដែលគេក៏ស្នើឲ្យអគ្គលេខាធិការអ.ស.ប.លោក បាន គីមូន «ធ្វើសេចក្តីរាយការណ៍ក្នុងប៉ុន្មានថ្ងៃខាងមុខ» អំពីការចោទប្រកាន់លើការគាំទ្រពីខាងក្រៅដល់ក្រុម M23 ដែលខ្លួននឹងត្រៀមខ្លួនជាស្រេចដើម្បីចាត់វិធានការបន្ថែម។
យុទ្ធជនឧទ្ទាម M23 ដែលក្រុមអ្នកជំនាញអ.ស.ប. និយាយថា ត្រូវគាំទ្រដោយប្រទេសជិតខាងរ្វាន់ដា និងត្រូវជួយដោយអ៊ូហ្គង់ដា ដើម្បីចូលក្រុងហ្គូម៉ា កាលពីថ្ងៃអង្គារ បន្ទាប់ពីការប៉ះទង្គិចគ្នាជាច្រើនថ្ងៃ ជាមួយទាហានកុងហ្គោគាំទ្រដោយអ.ស.ប.ដែលបានបង្ខំពលរដ្ឋរ៉ាប់ម៉ឺននាក់គេចខ្លួន។
រ្វាន់ដា និងអ៊ូហ្គង់ដា បានបដិ សេធម្តងហើយម្តងទៀតចំពោះរាល់ការចោទប្រកាន់ដែលធ្វើឡើងដោយក្រុមអ្នកជំនាញរបស់ក្រុមប្រឹក្សាសន្តិសុខនៅក្នុងរបាយការ ណ៍សម្ងាត់មួយ ដែលរ៉យទ័របានមើលឃើញកាលពីខែមុន។

ក្រុមប្រឹក្សានេះ បានសម្តែង«ពីក្តីបារម្ភយ៉ាងខ្លាមងចំពោះរបាយ ការណ៍ជាច្រើន ដែលកំពុងបង្ហាញថា ការគាំទ្រពីខាងក្រៅ គេនៅបន្តផ្តល់ឲ្យឧទ្ទាម M23 ដែលក្នុងនោះមានទាំងទ័ពជំនួយ ដំបូន្មានយុទ្ធសាស្រ្ត និងការផ្គត់ផ្គង់គ្រឿងបំពាក់ ដែលបង្កឲ្យមានការកើនឡើងយ៉ាងខ្លាំង នូវលទ្ធភាពយោ ធារបស់ក្រុម M23 និងទាមទារឲ្យការគាំទ្រពីខាងក្រៅណាមួយ និងទាំងអស់ដល់ក្រុម M23 ឲ្យបញ្ឈប់ជាបន្ទាន់»។
សូមអានព័ត៌មានពិស្តារនៅក្នុងកាសែតភ្នំពេញប៉ុស្តិ៍ ភាសារខ្មែរ។
ភ្នំពេញ ប៉ុស្តិ៍

