
ក្រុងញូវដែលី: ប្រទេសឥណ្ឌា បានប្រហារជីវិតជាសម្ងាត់នូវអ្នកនៅរស់តែម្នាក់នៃក្រុមសកម្មប្រយុទ្ធមានមូលដ្ឋាន នៅប៉ាគិស្ថានកាលពីថ្ងៃពុធ ប៉ុន្មានថ្ងៃមុនពេលខួបឆ្នាំទី៤ នៃការវាយប្រហារលើរដ្ឋធានីបុបបៃ ដែលបានសម្លាប់មនុស្ស១៦៦នាក់។
ពលរដ្ឋប៉ាកីស្ថាន លោកម៉ូហាម៉ាត់ អាម៉ាល់ កាសាប ត្រូវបានគេព្យួរ.ក ជាសម្ងាត់ ដោយបង្ហាញពីភាពរសើបខាងនយោបាយនៃការសម្លាប់រង្គាលថ្ងៃទី ២៦ វិច្ឆិកា ២០០៨ ដែលនៅតែបង្កភាពអាាប់អួរជុំវិញទំនាក់ទំនងរវាងប្រ ទេសប៉ាគីស្ថាន និងឥណ្ឌាដែលមាន នុយក្លេអ៊ែរដូចគ្នា។
អ្នកនាំពាក្យក្រសួងមហាផ្ទៃលោក ខេ.អេស. ថាត់វ៉ាលា បាននិយាយថា៖«លោកកាសាប ត្រូវបានប្រហារជីវិតកាលពីវេលាម៉ោង៧.៣០នាទីព្រឹក»។
បន្ទាប់ពីកាសាបត្រូវបានព្យួរ.កនៅក្នុងគុកតំបន់ពុននី ភាគអាគ្នេយ៍ក្រុងបុបបៃ លោករដ្ឋមន្ត្រី ស៊ូស៊ីល កូម៉ារ ស៊ីនដេ ថ្លែងថា៖ «ក្រុមមន្ត្រីប៉ូលិស និងកម្លាំងគ្រប់រូបដែលបានបាត់បង់ជីវិតនៅក្នុងការប្រយុទ្ធប្រឆាំងនឹងភេរវកម្ម បានទទួលយុត្តិធម៌ហើយ ថ្ងៃនេះ»។
សូមអានព័ត៌មានពិស្តារនៅក្នុងកាសែតភ្នំពេញប៉ុស្តិ៍ ភាសារខ្មែរ។
ភ្នំពេញ ប៉ុស្តិ៍

