
ក្រុងសាណាៈ ក្រុមមន្រ្តីសន្តិ-សុខ បាននិយាយថា យន្តហោះយោធាយេម៉ែនមួយគ្រឿង បានធ្លាក់កាលពីព្រឹកថ្ងៃពុធក្នុងអំឡុង ពេលនៃការហ្វឹកហាត់មួយ ពីលើរដ្ឋធានីសាណា ដោយសម្លាប់មនុស្សទាំង១០នាក់ នៅលើយន្តហោះនេះ។
ក្រុមមន្រ្តី បាននិយាយថា យន្តហោះ Antonov ផលិតនៅរុស្ស៊ី បានដាំក្បាលពីលើមេឃ និងបាន បុកផ្សារមួយដែលគ្មានអ្នកលក់ដថូរមួយ ក្នុងខណ្ឌ al-Hassaba នៅចំកណ្តាលក្រុងនោះ ដោយបំផ្លាញហាងជាច្រើន។ ផ្សារនេះ ត្រូវបានគេបោះបង់ចោលតាំងពីការប៉ះទង្គិចគ្នារវាងសហព័ន្ធកុលសម្ព័ន្ធធំបំផុតរបស់ប្រទេស និងកម្លាំងសន្តិសុខក្នុងតំបន់ ក្នុងពេលនៃការប៉ះបោរកាលពីឆ្នាំមុន។
សូមអានព័ត៌មានពិស្តារនៅក្នុងកាសែតភ្នំពេញប៉ុស្តិ៍ ភាសារខ្មែរ។
ភ្នំពេញ ប៉ុស្តិ៍

